ដ្បិតចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គ បានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ហើយសេចក្ដីត្មះតិះដៀលរបស់ពួកអ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
ទំនុកតម្កើង 89:50 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំអំពីការត្មះតិះដៀលចំពោះបាវបម្រើរបស់ព្រះអង្គផង សូមនឹកចាំថាទូលបង្គំផ្ទុកការត្មះតិះដៀលពីប្រជាជាតិទាំងអស់ក្នុងទ្រូងរបស់ទូលបង្គំ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ សូមនឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលពួកអ្នកបម្រើព្រះអង្គ និងពីដំណើដែលទូលបង្គំ រងដំណៀលរបស់ប្រជាជន ទាំងឡាយក្នុងទ្រូងទូលបង្គំផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមកុំភ្លេចអ្នកបម្រើ របស់ព្រះអង្គដែលកំពុងតែបាក់មុខ សូមព្រះអង្គកុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះ ស្ថិតនៅក្នុងបន្ទុករបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលដល់ពួកអ្នកបំរើទ្រង់ ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំនៀលរបស់បណ្តាជន ទាំងឡាយនៅក្នុងទ្រូងផង អាល់គីតាប អុលឡោះតាអាឡាអើយ សូមកុំភ្លេចអ្នកបម្រើ របស់ទ្រង់ដែលកំពុងតែបាក់មុខ សូមទ្រង់កុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះ ស្ថិតនៅក្នុងបន្ទុករបស់ខ្ញុំ។ |
ដ្បិតចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គ បានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ហើយសេចក្ដីត្មះតិះដៀលរបស់ពួកអ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
ព្រះយេហូវ៉ាអើយ សូមនឹកចាំការនេះផង គឺការដែលខ្មាំងសត្រូវបានត្មះតិះដៀល និងការដែលប្រជារាស្ត្រឆោតល្ងង់បានប្រមាថព្រះនាមរបស់ព្រះអង្គ!
ឱព្រះអើយ សូមក្រោកឡើងកាន់ក្ដីឲ្យអង្គទ្រង់ផង សូមនឹកចាំការត្មះតិះដៀលវាល់ព្រឹកវាល់ល្ងាចចំពោះព្រះអង្គពីមនុស្សឆោតល្ងង់ផង!
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកស្ថិតស្ថេរជារៀងរហូត យើងនឹងស្ថាបនាបល្ល័ង្ករបស់អ្នកឲ្យនៅពីជំនាន់មួយទៅជំនាន់មួយ”។ សេឡា
ដ្បិតសូម្បីតែព្រះគ្រីស្ទក៏មិនបានបំពេញព្រះទ័យអង្គទ្រង់ដែរ គឺដូចដែលមានសរសេរទុកមកថា:“ពាក្យត្មះតិះដៀលរបស់អ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ”។