Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:50 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល គេ​ត្មះ‌តិះដៀល​ដល់​ពួក​អ្នក​បំរើ​ទ្រង់ ហើយ​ពី​ទូលបង្គំ​ទ្រាំ​រង​សេចក្ដី​ដំនៀល​របស់​បណ្តាជន ទាំង‌ឡាយ​នៅ​ក្នុង​ទ្រូង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

50 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​នឹកចាំ​អំពី​ការត្មះតិះដៀល​ចំពោះ​បាវបម្រើ​របស់ព្រះអង្គ​ផង សូម​នឹកចាំ​ថា​ទូលបង្គំ​ផ្ទុក​ការត្មះតិះដៀល​ពី​ប្រជាជាតិទាំងអស់​ក្នុង​ទ្រូង​របស់ទូលបង្គំ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ឱ​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ចាំ​ពី​សេចក្ដី​ដែល គេ​ត្មះ‌តិះ‌ដៀលពួក​អ្នក​បម្រើ​ព្រះ‌អង្គ និង​ពី​ដំណើ​ដែល​ទូល‌បង្គំ រង​ដំណៀល​របស់​ប្រជាជន ទាំង‌ឡាយ​ក្នុង​ទ្រូង​ទូល‌បង្គំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើ របស់​ព្រះអង្គ​ដែល​កំពុង​តែ​បាក់​មុខ សូម​ព្រះអង្គ​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះ ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ទូលបង្គំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើ របស់​ទ្រង់​ដែល​កំពុង​តែ​បាក់​មុខ សូម​ទ្រង់​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះ ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:50
8 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន ទូលបង្គំ ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ថា ពួក​ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះដៀល ហើយ​ថា សាសន៍​១​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ហើយ


៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឈរ​ឡើង ផ្ចាញ់​គេ​ពី​ដំណើរ​ទ្រង់ សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា ដែល​មនុស្ស​ល្ងី‌ល្ងើ​បាន​ត្មះ‌តិះដៀល​ដល់​ទ្រង់ រាល់​ថ្ងៃ​ជានិច្ច


អញ​នឹង​តាំង​ពូជ‌ពង្ស​ឯង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ក៏​នឹង​ដំកល់​រាជ្យ​ឯង ឲ្យ​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ។ បង្អង់


ដ្បិត​ព្រះ‌គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដំនៀល​ដែល​គេ​ត្មះ‌តិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម