ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:42 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​លើក​ដៃស្ដាំ​ពួក​បច្ចាមិត្ត​របស់គាត់​ឡើង ព្រះអង្គ​បាន​ធ្វើឲ្យ​អស់ទាំង​ខ្មាំងសត្រូវ​របស់គាត់​អរសប្បាយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​លើក​តម្កើង​ដៃ​ស្តាំ​បច្ចា​មិត្ត របស់​ព្រះ​រាជា ក៏​បាន​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះ​រាជា​ត្រេក​អរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្ដេច​មាន​កម្លាំង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ស្ដេច​មាន​អំណរ​សប្បាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​លើក​ដៃ​ស្តាំ​នៃ​ពួក​តតាំង​ឡើង ក៏​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​រីក‌រាយ​សាទរ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្ដេច​មាន​កម្លាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ស្ដេច​មាន​អំណរ​សប្បាយ។

សូមមើលជំពូក



ទំនុកតម្កើង 89:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទូលបង្គំ​ត្រូវ​ពិគ្រោះ​ក្នុង​ព្រលឹង​របស់ខ្លួន ទាំង​មាន​ទុក្ខព្រួយ​ក្នុងចិត្ត​វាល់ព្រឹកវាល់ល្ងាច​ដល់ពេលណា​? តើ​សត្រូវ​របស់ទូលបង្គំ​លើកខ្លួន​លើ​ទូលបង្គំ​ដល់ពេលណា​?


ជ្រូកព្រៃ​ពី​ព្រៃ​បំផ្លិចបំផ្លាញ​វា ហើយ​សត្វព្រៃ​នៃ​ទីវាល​ក៏​ស៊ី​វា​ដែរ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ហេតុបង្កជម្លោះ​ដល់​អ្នកជិតខាង​របស់យើងខ្ញុំ ហើយ​ពួក​សត្រូវ​របស់យើងខ្ញុំ​សើចចំអក​ឲ្យយើងខ្ញុំក្នុងចំណោម​ពួកគេ​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​នឹង​យំ ហើយ​កាន់ទុក្ខ រីឯ​ពិភពលោក​នឹង​អរសប្បាយ​។ អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យព្រួយចិត្ត ប៉ុន្តែ​ទុក្ខព្រួយ​របស់អ្នករាល់គ្នា​នឹង​ត្រឡប់ជា​អំណរ​វិញ​។


មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ក៏​អរសប្បាយ​ដោយសារតែ​អ្នកទាំងពីរ ហើយ​អបអរ និង​ជូន​ជំនូន​គ្នាទៅវិញទៅមក ពីព្រោះ​ព្យាការី​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើទុក្ខ​អ្នក​ដែល​រស់នៅ​លើ​ផែនដី​។