Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ព្រះ‌អង្គ​បាន​លើក​តម្កើង​ដៃ​ស្តាំ​បច្ចា​មិត្ត របស់​ព្រះ​រាជា ក៏​បាន​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះ​រាជា​ត្រេក​អរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ព្រះអង្គ​បាន​លើក​ដៃស្ដាំ​ពួក​បច្ចាមិត្ត​របស់គាត់​ឡើង ព្រះអង្គ​បាន​ធ្វើឲ្យ​អស់ទាំង​ខ្មាំងសត្រូវ​របស់គាត់​អរសប្បាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្ដេច​មាន​កម្លាំង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ស្ដេច​មាន​អំណរ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ទ្រង់​បាន​លើក​ដៃ​ស្តាំ​នៃ​ពួក​តតាំង​ឡើង ក៏​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​រីក‌រាយ​សាទរ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ទ្រង់​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្ដេច​មាន​កម្លាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ស្ដេច​មាន​អំណរ​សប្បាយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទូល‌បង្គំ​ត្រូវ​ពិគ្រោះ​នៅ​ក្នុង​ចិត្ត​ដល់​កាល​ណា ហើយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក វាល់​ល្ងាច​ដូច្នេះ​ឬ? ខ្មាំង​សត្រូវ​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូល‌បង្គំ​ដល់​កាល​ណា​ទៀត?


ជ្រូក​ចេញ​ពី​ព្រៃ​មក​ឈ្មុសបំផ្លាញ ហើយ​អស់​ទាំង​សត្វ​នៅទី​វាល ក៏​ស៊ី​ទំពាំង​បាយ​ជូរ​នេះ​ដែរ។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​សើច​ចំអក។


ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​ដែល​ព្រះ‌អង្គ​គិត​ធ្វើ ព្រះ‌អង្គ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ព្រះ‌អង្គ​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ​ពី​ដំណើរ​នាង ព្រះ‌អង្គ​បាន​លើក​តម្កើង​ស្នែង​របស់​ពួក ដែល​ត​តាំង​នឹង​នាង។


យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ អស់​អ្នក​ដែល​ស្អប់​អ្នក គេ​នឹង​ត្រួត‌ត្រា​លើ​អ្នក ហើយ​អ្នក​នឹង​រត់​ទៅ​ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។


យើង​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​ការ​សង‌សឹក​នៃ​សេចក្ដី​សញ្ញា​មក​លើ​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន ហើយ​យើង​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ទៀត រួច​អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តែ​ការ​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព​នៅ​មុខ​ខ្មាំង‌សត្រូវ អ្នក​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវមួយ តែ​នឹង​រត់​នៅ​មុខ​គេ​តាម​ផ្លូវ​ប្រាំ​ពីរ ហើយ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹងមាន​សេចក្ដី​រន្ធត់ ដោយឮ​ដំណឹង​នេះ។


អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ជាង​អ្នក កាន់​តែ​ខ្ពស់​ទៅៗ ហើយ​អ្នក​នឹង​ចុះកាន់​តែ​ទាប​ទៅៗ។


មនុស្ស​នៅ​ផែនដី​នឹង​មាន​អំណរ ហើយ​អបអរ​សាទរ ដោយ​អ្នក​ទាំង​ពីរ​បាន​ស្លាប់ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ហោរា​ទាំង​ពីរ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​វេទនា​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម