ព្រះអង្គបានប្រទានអាហារដល់ពួកអ្នកដែលកោតខ្លាចព្រះអង្គ; ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត។
ទំនុកតម្កើង 89:28 - ព្រះគម្ពីរខ្មែរសាកល យើងនឹងរក្សាសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងចំពោះគាត់ជារៀងរហូត ហើយសម្ពន្ធមេត្រីរបស់យើងនឹងនៅស្ថិតស្ថេរសម្រាប់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបម្រុងទុកសេចក្ដីសប្បុរសរបស់យើង សម្រាប់ដាវីឌជានិច្ច ហើយសេចក្ដីសញ្ញារបស់យើង នឹងនៅជាប់ជាមួយគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងសម្តែងចិត្តមេត្តាករុណាចំពោះគេជានិច្ច ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង ជាមួយគេដោយមិនប្រែប្រួលឡើយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបំរុងទុកសេចក្ដីសប្បុរសរបស់អញ សំរាប់ដាវីឌនៅអស់កល្បជានិច្ច ហើយសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ជាមួយ អាល់គីតាប យើងនឹងសំដែងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង ជាមួយគាត់ដោយមិនប្រែប្រួលឡើយ ។ |
ព្រះអង្គបានប្រទានអាហារដល់ពួកអ្នកដែលកោតខ្លាចព្រះអង្គ; ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត។
ព្រះអង្គបានចាត់សេចក្ដីប្រោសលោះឲ្យទៅឯប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានបង្គាប់ឲ្យមានសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត; ព្រះនាមរបស់ព្រះអង្គវិសុទ្ធ ហើយគួរឲ្យកោតខ្លាច។
ថ្វីត្បិតតែភ្នំនានានឹងចាកចេញទៅ ហើយទីទួលទាំងឡាយរើចេញក៏ដោយ ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងនឹងមិនចាកចេញពីអ្នកឡើយ ហើយសម្ពន្ធមេត្រីនៃសេចក្ដីសុខសាន្តរបស់យើងក៏មិនរើចេញដែរ!”។ ព្រះយេហូវ៉ាដែលអាណិតមេត្តាអ្នក មានបន្ទូលដូច្នេះហើយ។
ចូរផ្ទៀងត្រចៀក ហើយមករកយើងចុះ ចូរស្ដាប់ នោះព្រលឹងរបស់អ្នករាល់គ្នានឹងមានជីវិតរស់។ យើងនឹងតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏ពិតត្រង់ចំពោះដាវីឌ។