ទំនុកតម្កើង 89:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 អញនឹងបំរុងទុកសេចក្ដីសប្បុរសរបស់អញ សំរាប់ដាវីឌនៅអស់កល្បជានិច្ច ហើយសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ជាមួយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល28 យើងនឹងរក្សាសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងចំពោះគាត់ជារៀងរហូត ហើយសម្ពន្ធមេត្រីរបស់យើងនឹងនៅស្ថិតស្ថេរសម្រាប់គាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 យើងនឹងបម្រុងទុកសេចក្ដីសប្បុរសរបស់យើង សម្រាប់ដាវីឌជានិច្ច ហើយសេចក្ដីសញ្ញារបស់យើង នឹងនៅជាប់ជាមួយគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 យើងនឹងសម្តែងចិត្តមេត្តាករុណាចំពោះគេជានិច្ច ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង ជាមួយគេដោយមិនប្រែប្រួលឡើយ ។ សូមមើលជំពូកអាល់គីតាប28 យើងនឹងសំដែងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង ជាមួយគាត់ដោយមិនប្រែប្រួលឡើយ ។ សូមមើលជំពូក |
តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្ដីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្ដីសង្គ្រោះនឹងសេចក្ដីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ