ទំនុកតម្កើង 89:23 - ព្រះគម្ពីរខ្មែរសាកល យើងនឹងវាយកម្ទេចបច្ចាមិត្តរបស់គាត់នៅមុខគាត់ ហើយប្រហារអ្នកដែលស្អប់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងកម្ទេចបច្ចាមិត្តរបស់គេ ឲ្យដួលនៅមុខគេ ហើយនឹងប្រហារអស់អ្នកដែលស្អប់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងកម្ទេចបច្ចាមិត្តនៅមុខគេ យើងនឹងប្រហារអស់អ្នកដែលស្អប់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងវាយពួកតតាំងនឹងដាវីឌ ឲ្យដួលនៅចំពោះមុខ ហើយនឹងវាយអស់អ្នកដែលស្អប់ផងដែរ អាល់គីតាប យើងនឹងកំទេចបច្ចាមិត្តនៅមុខគាត់ យើងនឹងប្រហារអស់អ្នកដែលស្អប់គាត់។ |
យើងនឹងស្លៀកពាក់ឲ្យពួកខ្មាំងសត្រូវរបស់គាត់ដោយសេចក្ដីអាម៉ាស់ រីឯមកុដរបស់គាត់នឹងចម្រើនឡើងនៅលើគាត់”៕
ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវរបស់ទូលបង្គំបែរខ្នងមកទូលបង្គំ នោះទូលបង្គំក៏បំផ្លាញជីវិតពួកអ្នកដែលស្អប់ទូលបង្គំ។
“ប៉ុន្តែអ្នកស្រុករបស់លោកស្អប់លោក ពួកគេក៏ចាត់ទូតម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា: ‘យើងខ្ញុំមិនចង់ឲ្យម្នាក់នេះសោយរាជ្យលើយើងខ្ញុំទេ’។
រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។