ពួកគេនិយាយក្នុងចិត្តថា៖ “យើងនឹងបង្ក្រាបអ្នកទាំងនេះទាំងស្រុង!”។ ពួកគេបានដុតអស់ទាំងទីជំនួបរបស់ព្រះនៅក្នុងស្រុក។
ទំនុកតម្កើង 83:4 - ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “មក៍! យើងនាំគ្នាបំផ្លាញជីវិតពួកគេចេញពីប្រជាជាតិ ដើម្បីកុំឲ្យឈ្មោះរបស់អ៊ីស្រាអែលត្រូវបាននឹកចាំទៀតឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពោលថា «តោ៎ះ យើងនាំគ្នាកម្ចាត់សាសន៍នេះចេញ កុំឲ្យមានអ្នកណានឹកចាំ ឈ្មោះអ៊ីស្រាអែលនេះទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ ជាតិសាសន៍នោះឲ្យរលាយសូន្យ ដើម្បីកុំឲ្យនរណានឹកឃើញ ឈ្មោះអ៊ីស្រាអែលទៀត!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានថា ចូរយើងកាត់គេចេញ មិនឲ្យធ្វើជានគរទៀតបាន ហើយកុំឲ្យមានសេចក្ដីនឹកចាំពីឈ្មោះអ៊ីស្រាអែលទៀតឡើយ អាល់គីតាប ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ ជាតិសាសន៍នោះឲ្យរលាយសូន្យ ដើម្បីកុំឲ្យនរណានឹកឃើញ ឈ្មោះអ៊ីស្រអែលទៀត!”។ |
ពួកគេនិយាយក្នុងចិត្តថា៖ “យើងនឹងបង្ក្រាបអ្នកទាំងនេះទាំងស្រុង!”។ ពួកគេបានដុតអស់ទាំងទីជំនួបរបស់ព្រះនៅក្នុងស្រុក។
យើងនឹងលេបពួកគេទាំងរស់ដូចស្ថានមនុស្សស្លាប់ គឺលេបទាំងមូល ដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
ប៉ុន្តែដើម្បីកុំឲ្យរឿងនេះឮសុសសាយកាន់តែខ្លាំងទៀតដល់ប្រជាជន យើងគួរតែសម្លុតគំរាមពួកគេកុំឲ្យនិយាយប្រាប់អ្នកណាក្នុងនាមនេះទៀត”។