Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:17 - ព្រះគម្ពីរខ្មែរសាកល

17 ប៉ុន្តែ​ដើម្បីកុំឲ្យ​រឿងនេះ​ឮសុសសាយ​កាន់តែខ្លាំងទៀត​ដល់​ប្រជាជន យើង​គួរតែ​សម្លុតគំរាម​ពួកគេ​កុំឲ្យ​និយាយប្រាប់​អ្នកណា​ក្នុង​នាម​នេះទៀត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ដំណឹង​នេះ​លេច​ឮ​ដល់​ប្រជាជន​តទៅ​ទៀត​ យើង​ត្រូវ​គំរាម​ពួកគេ​កុំ​ឲ្យ​និយាយ​ប្រាប់​អ្នកណា​ទៀត​ដោយ​នូវ​ឈ្មោះ​នេះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប៉ុន្ដែ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ឮ​សុសសាយ​ដល់​ប្រ‌ជាជន សូម​យើង​ហាម​គេ កុំ​ឲ្យ​គេ​និយាយ​ប្រាប់​អ្នក​ណា ក្នុង​នាម​នេះ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដូច្នេះ តោង​យើង​ហាម‌ប្រាម និង​គំរាម​គេ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​ឈ្មោះ​នោះ​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ដល់​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ប៉ុន្តែ ចូរ​យើង​កំហែង​ហាម​គេ មិន​ឲ្យ​និយាយ​នឹង​អ្នក​ណា​ទៀត ដោយ​ឈ្មោះ​នោះ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ផ្សាយ​ទៅ​ក្នុង​ពួក​ជន​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដូច្នេះ តោង​យើង​ហាម​ប្រាម និង​គំរាម​គេ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​ឈ្មោះ​នោះ​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ដល់​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង




កិច្ចការ 4:17
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​ការពារ​ផ្នូរ​ឲ្យតឹងរ៉ឹង​រហូតដល់​ថ្ងៃ​ទីបី ក្រែងលោ​ពួក​សិស្ស​របស់​វា​មក​លួច​សព​វា ហើយ​ប្រាប់​ប្រជាជន​ថា​វា​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ នោះ​ការបោកប្រាស់​ចុងក្រោយ​នេះ នឹង​អាក្រក់ជាង​លើក​មុន​ទៅ​ទៀត”។


ភ្នែក​របស់​ពួកគេ​ក៏​ត្រូវបាន​បើក​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​យ៉ាងតឹងរ៉ឹង​ថា​៖“ត្រូវប្រាកដថា កុំឲ្យអ្នកណា​ដឹង​ឡើយ”។


ប៉ុន្តែ​គេ​នឹង​ប្រព្រឹត្ត​ការ​ទាំងអស់​នេះ​ដល់​អ្នករាល់គ្នា​ដោយសារតែ​នាម​របស់ខ្ញុំ ពីព្រោះ​គេ​មិន​បាន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ទេ​។


បន្ទាប់ពី​សម្លុតគំរាមថែមទៀត​ហើយ ពួកគេ​ក៏​ដោះលែង​អ្នកទាំងពីរ ដោយសារតែ​ប្រជាជន​។ ពួកគេ​រកមិនឃើញមធ្យោបាយ​ដាក់ទោស​អ្នកទាំងពីរ​ទេ ពីព្រោះ​មនុស្ស​ទាំងអស់​កំពុង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ចំពោះ​អ្វី​ដែល​បាន​កើតឡើង​។


កាល​មេតម្រួត​ព្រះវិហារ និង​ពួក​នាយកបូជាចារ្យ​បាន​ឮ​ពាក្យ​ទាំងនេះ ពួកគេ​ក៏​វល់គំនិត​អំពី​ពួកសាវ័ក ថា​តើ​ការនេះ​នឹង​ទៅជា​យ៉ាងណា​។


ថា​៖ “តើ​យើង​មិន​បាន​បញ្ជា​អ្នករាល់គ្នា​យ៉ាងម៉ឺងម៉ាត់​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​នេះ​ទេ​ឬ​? ប៉ុន្តែ​មើល៍! អ្នករាល់គ្នា​បាន​ផ្សព្វផ្សាយ​សេចក្ដីបង្រៀន​របស់អ្នករាល់គ្នា​ពាសពេញ​យេរូសាឡិម ហើយ​មានបំណង​ទម្លាក់​ឈាម​របស់​បុរស​នេះ​មក​លើ​យើង​ទៀត​!”។


ចៅហ្វាយ​រាល់គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ​ដូច្នោះ​ដែរ​។ ត្រូវ​ឈប់​គំរាមកំហែង ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ទាំង​ពួកគេ ទាំង​អ្នករាល់គ្នា​មាន​ចៅហ្វាយ​ដែល​គង់នៅ​ស្ថានសួគ៌ ហើយ​ចំពោះ​ព្រះអង្គ គ្មាន​ការលំអៀង​ឡើយ​។


ដ្បិត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮសុសសាយ​ចេញពី​អ្នករាល់គ្នា មិនគ្រាន់តែ​ក្នុង​ម៉ាសេដូន និង​អាខៃ​ប៉ុណ្ណោះទេ គឺ​នៅ​គ្រប់​ទីកន្លែង​ដែល​ជំនឿ​របស់អ្នករាល់គ្នា​លើ​ព្រះ​បាន​ផ្សាយចេញ រហូតដល់​យើង​មិនចាំបាច់​និយាយ​អ្វី​ទៀត​ឡើយ​។


កាល​គេ​ជេរប្រមាថ ក៏​ព្រះអង្គ​មិន​បាន​ជេរតប កាល​ព្រះអង្គ​រងទុក្ខ ក៏​ព្រះអង្គ​មិន​បាន​សម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គ​បាន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ព្រះ​ដែល​ជំនុំជម្រះ​ដោយយុត្តិធម៌​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម