ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 81:5 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​តាំង​ច្បាប់ទាំងនោះ​ជា​សេចក្ដីបន្ទាល់​សម្រាប់​យ៉ូសែប កាល​ព្រះអង្គ​បាន​យាង​ចេញទៅ​ទាស់នឹង​ដែនដី​អេហ្ស៊ីប​។ ខ្ញុំ​ឮ​ភាសា​ដែល​ខ្ញុំ​មិនដែល​ស្គាល់ និយាយថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​តាំង​ច្បាប់​នោះ ទុក​ជា​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ូសែប នៅ​ពេល​ព្រះ‌អង្គ​ចេញ​ទៅ វាយ​ប្រហារ​ស្រុក​អេស៊ីព្ទ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ស្គាល់ បន្លឺ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជា​ដំបូន្មាន​ដែល​ព្រះអង្គ​បង្គាប់​មក ពូជ‌ពង្ស​របស់​លោក​យ៉ូសែប នៅ​ពេល​ព្រះអង្គ​វាយ​ប្រហារ​ស្រុក​អេស៊ីប។ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ ទាល់​តែ​សោះ បន្លឺ​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​តាំង​ច្បាប់​នោះ ទុក​ជា​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ូសែប ក្នុង​កាល​ដែល​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​ស្រុក​អេស៊ីព្ទ វេលា​នោះ ខ្ញុំ​បាន​ឮ​សំឡេង​១​ដែល​ខ្ញុំ​មិន​ស្គាល់​ទេ

សូមមើលជំពូក

អាល់គីតាប

ជា​ដំបូន្មាន​ដែល​ទ្រង់​បង្គាប់​មក ពូជ‌ពង្ស​របស់​យូសុះ នៅ​ពេល​ទ្រង់​វាយ​ប្រហារ​ស្រុក​អេស៊ីប។ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ ទាល់​តែ​សោះ បន្លឺ​ថា:

សូមមើលជំពូក



ទំនុកតម្កើង 81:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីស្រាអែល​ចេញ​ពី​អេហ្ស៊ីប គឺ​កាល​វង្សត្រកូល​យ៉ាកុប​ចេញ​ពី​ប្រជាជន​ដែល​និយាយភាសាបរទេស


ព្រះអង្គ​បាន​ប្រោសលោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដោយ​ព្រះពាហុ គឺ​កូនចៅ​របស់​យ៉ាកុប និង​យ៉ូសែប​។ សេឡា


ដើម្បីឲ្យ​ជំនាន់​ក្រោយ គឺ​កូនចៅ​ដែល​នឹង​កើតមក បាន​ស្គាល់ នោះ​ពួកគេ​នឹង​ក្រោកឡើង ហើយ​រៀបរាប់ប្រាប់​កូនចៅ​របស់ពួកគេ​តទៅទៀត​;


ដូច្នេះ ព្រះអង្គ​នឹង​មានបន្ទូល​ទៅកាន់​ប្រជាជន​នេះ ដោយ​បបូរមាត់​ត្រដិត និង​ដោយ​ភាសា​ដទៃ