ព្រះយេហូវ៉ាអើយ ទូលបង្គំបានរងទុក្ខយ៉ាងខ្លាំង; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
ទំនុកតម្កើង 80:18 - ព្រះគម្ពីរខ្មែរសាកល ធ្វើដូច្នេះ យើងខ្ញុំនឹងមិនបែរចេញពីព្រះអង្គឡើយ។ សូមរក្សាជីវិតយើងខ្ញុំផង នោះយើងខ្ញុំនឹងស្រែកហៅព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ យើងខ្ញុំនឹងមិនបែរចេញ ពីព្រះអង្គឡើយ សូមប្រោសឲ្យយើងខ្ញុំរស់រាន មានជីវិតឡើងវិញផង នោះយើងខ្ញុំនឹងអំពាវនាវរកព្រះនាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំនឹងមិនបែកចិត្ត ចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឲ្យយើងខ្ញុំ រស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ យើងខ្ញុំនឹងមិនថយចេញពីទ្រង់ឡើយ សូមប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ នោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់ អាល់គីតាប យើងខ្ញុំនឹងមិនបែកចិត្តចេញពីទ្រង់ទៀតឡើយ សូមប្រោសប្រទានឲ្យយើងខ្ញុំ រស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើនាមរបស់ទ្រង់។ |
ព្រះយេហូវ៉ាអើយ ទូលបង្គំបានរងទុក្ខយ៉ាងខ្លាំង; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
សូមកាន់ក្ដីឲ្យទូលបង្គំ ហើយប្រោសលោះទូលបង្គំផង! សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ សេចក្ដីមេត្តារបស់ព្រះអង្គធំក្រៃលែង; សូមរក្សាជីវិតទូលបង្គំ ស្របតាមច្បាប់របស់ព្រះអង្គផង។
ព្រលឹងរបស់ទូលបង្គំនៅជាប់នឹងធូលីដី; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
សូមបង្វែរភ្នែករបស់ទូលបង្គំចេញ កុំឲ្យមើលការឥតខ្លឹមសារឡើយ សូមរក្សាជីវិតទូលបង្គំតាមមាគ៌ារបស់ព្រះអង្គផង។
មើល៍! ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះច្បាប់តម្រារបស់ព្រះអង្គ; សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង!
ព្រះអង្គដែលធ្វើឲ្យទូលបង្គំឃើញទុក្ខវេទនា និងមហន្តរាយជាច្រើន គឺព្រះអង្គហើយ ធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញម្ដងទៀត; ព្រះអង្គនឹងនាំទូលបង្គំឡើងពីជម្រៅនៃផែនដីម្ដងទៀត។
ធ្វើដូច្នេះ យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត; យើងខ្ញុំនឹងថ្លែងសេចក្ដីសរសើរតម្កើងនៃព្រះអង្គពីជំនាន់មួយទៅជំនាន់មួយ៕
តើព្រះអង្គនឹងមិនធ្វើឲ្យយើងខ្ញុំមានជីវិតឡើងវិញម្ដងទៀត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គអរសប្បាយក្នុងព្រះអង្គទេឬ?