ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 77:19 - ព្រះគម្ពីរខ្មែរសាកល

ផ្លូវ​របស់ព្រះអង្គ​ឆ្លងកាត់​សមុទ្រ ហើយ​គន្លង​របស់ព្រះអង្គ​ឆ្លងកាត់​ទឹក​ដ៏ច្រើន ប៉ុន្តែ​គ្មានអ្នកណា​ស្គាល់​ដានព្រះបាទា​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផ្លូវ​របស់​ព្រះ‌អង្គ​ឆ្លង​កាត់​សមុទ្រ ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ​ឆ្លង​កាត់មហា​សាគរ តែ​គ្មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​យាង​កាត់​សមុទ្រ ព្រះអង្គ​យាង​កាត់​មហា‌សាគរ គ្មាន​នរណា​អាច​រក​ដាន​ព្រះ‌បាទា របស់​ព្រះអង្គ​ឃើញ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រ ហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើន ឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ​ទ្រង់​ឡើយ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​ដើរ​កាត់​សមុទ្រ ទ្រង់​ដើរ​កាត់​មហា‌សាគរ គ្មាន​នរណា​អាច​រក​ដាន​ជើង របស់​ទ្រង់​ឃើញ​ទេ។

សូមមើលជំពូក



ទំនុកតម្កើង 77:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះអង្គ​ទត​មើល​មក​ផែនដី វា​ក៏​ញ័ររន្ធត់ នៅពេល​ព្រះអង្គ​ទ្រង់​ពាល់​ភ្នំ​នានា វា​ក៏​ហុយឡើង​។


ព្រះយេហូវ៉ា​គង់​លើ​ទឹកជំនន់ ព្រះយេហូវ៉ា​គង់លើបល្ល័ង្ក​ជា​ស្ដេច ជារៀងរហូត​។


ពពក និង​ភាពងងឹតដ៏ក្រាស់​នៅ​ជុំវិញ​ព្រះអង្គ សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ​។


ផ្លេកបន្ទោរ​របស់ព្រះអង្គ​បាន​បំភ្លឺ​ពិភពលោក ផែនដី​បាន​ឃើញ ក៏​ញ័ររន្ធត់​។


ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និង​ចំណេះ​របស់​ព្រះ​ជ្រាលជ្រៅ​ណាស់ហ្ន៎​! ការសម្រេច​របស់​ព្រះអង្គ​ស្វែងយល់​ម្ដេចបាន​! មាគ៌ា​របស់​ព្រះអង្គ​វាស់ស្ទង់​ម្ដេចបាន​!