Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រ ហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើន ឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ផ្លូវ​របស់ព្រះអង្គ​ឆ្លងកាត់​សមុទ្រ ហើយ​គន្លង​របស់ព្រះអង្គ​ឆ្លងកាត់​ទឹក​ដ៏ច្រើន ប៉ុន្តែ​គ្មានអ្នកណា​ស្គាល់​ដានព្រះបាទា​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ផ្លូវ​របស់​ព្រះ‌អង្គ​ឆ្លង​កាត់​សមុទ្រ ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ​ឆ្លង​កាត់មហា​សាគរ តែ​គ្មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះអង្គ​យាង​កាត់​សមុទ្រ ព្រះអង្គ​យាង​កាត់​មហា‌សាគរ គ្មាន​នរណា​អាច​រក​ដាន​ព្រះ‌បាទា របស់​ព្រះអង្គ​ឃើញ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ទ្រង់​ដើរ​កាត់​សមុទ្រ ទ្រង់​ដើរ​កាត់​មហា‌សាគរ គ្មាន​នរណា​អាច​រក​ដាន​ជើង របស់​ទ្រង់​ឃើញ​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយ ដោយ​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ


ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ញែក​ចេញ​ជា​ពីរ នៅ​មុខ​អ្នក​ទាំង​នោះ ឲ្យ​បាន​ឆ្លង​ទៅ​នៅ​កណ្តាល​សមុទ្រ ដោយ​ដី​គោក តែ​ទ្រង់​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម ចោល​ទៅ​ក្នុង​ទី​ជំរៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​ទឹក​ដ៏​មាន​កំឡាំង


ដ្បិត​ទ្រង់​ធ្វើ​សំរេច​សេចក្ដី​ដែល​បាន​ដំរូវ​ទុក​សំរាប់​ខ្ញុំ ហើយ​មាន​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ទៀត​នៅ​នឹង​ទ្រង់​ដែរ


អើ តើ​មាន​អ្នក​ណា​យល់​ពី​ការ​រាច​ពពក ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ទ្រង់​បាន


កាល​ណា​ទ្រង់​ក្រឡេក​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញ័រ កាល​ណា​ទ្រង់​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​នៅ​វេលា​ជំនន់​លោកីយ អើ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​ព្រះ‌មហា‌ក្សត្រ នៅ​អស់‌កល្ប‌ជានិច្ច


មាន​ពពក នឹង​សេចក្ដី​ងងឹត​បាំង​ជុំវិញ​ទ្រង់ សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌ ជា​ជើង​ថ្កល់​បល្ល័ង្ក​ទ្រង់


ផ្លេក‌បន្ទោរ​របស់​ទ្រង់​ក៏​បំភ្លឺ​លោកីយ ផែនដី​បាន​ឃើញ ហើយ​ញាប់‌ញ័រ


ហើយ​ទឹក​ក៏​ត្រឡប់​មក​គ្រប​លើ​អស់​ទាំង​រទេះ នឹង​ពួក​ពល​សេះ ហើយ​នឹង​ពល‌ទ័ព​ផារ៉ោន​ទាំង​អស់ ដែល​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​តាម​ពួក​កូន​ចៅ​អ៊ីស្រាអែល គ្មាន​រួច​អ្នក​ណា​មួយ​សោះ​ឡើយ


ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​ភ្នំ​គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។


ប៉ុន្តែទ្រង់​បាន​ជាន់​ឈ្លី​សមុទ្រ ដោយ​សេះ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គឺ​អស់​ទាំង​រលក​ដែល​បោក​ឡើង​យ៉ាង​ធំ។


អើ​ហ្ន៎ ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះ‌ដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម