ព្រះយេហូវ៉ាអើយ តើដល់ពេលណា? ព្រះអង្គនឹងភ្លេចទូលបង្គំជាដរាបឬ? តើព្រះអង្គនឹងលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដល់ពេលណា?
ទំនុកតម្កើង 74:23 - ព្រះគម្ពីរខ្មែរសាកល សូមកុំភ្លេចសំឡេងរបស់ពួកខ្មាំងសត្រូវព្រះអង្គឡើយ; សូរសន្ធឹករបស់អ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គកើនឡើងជានិច្ច!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គឺសូរទ្រហឹងអឺងកងរបស់អស់អ្នកដែលលើកគ្នា ទាស់នឹងព្រះអង្គ ដែលចេះតែឮឡើងឥតឈប់ឈរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ ឥតឈប់ឈរឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំភ្លេចពីសូរសំរែករបស់ពួកតតាំងនឹងទ្រង់ ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នា មកទាស់នឹងទ្រង់ ដែលចេះតែឮឡើងជានិច្ចនោះឡើយ។ អាល់គីតាប សូមកុំបំភ្លេចសំរែកនៃខ្មាំងសត្រូវរបស់ទ្រង់ គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងទ្រង់ ឥតឈប់ឈរឡើយ។ |
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? ព្រះអង្គនឹងភ្លេចទូលបង្គំជាដរាបឬ? តើព្រះអង្គនឹងលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដល់ពេលណា?
ព្រះអង្គទ្រង់ធ្វើឲ្យសូរសន្ធឹករបស់សមុទ្រ សូរសន្ធឹករបស់រលក និងចលាចលរបស់ជាតិសាសន៍នានាបានស្ងប់។
ពួកខ្មាំងសត្រូវរបស់ព្រះអង្គបានគ្រហឹមនៅកណ្ដាលទីជំនួបរបស់ព្រះអង្គ ពួកគេបានតាំងសញ្ញាសម្គាល់របស់ខ្លួនឡើង ធ្វើជាសញ្ញា។
ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។