ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងពស់ថា៖ “ដោយព្រោះឯងបានធ្វើដូច្នេះ ឯងត្រូវបណ្ដាសាលើសជាងសត្វស្រុកទាំងអស់ ក៏លើសជាងសត្វព្រៃទាំងអស់នៃទីវាលដែរ គឺឯងត្រូវលូននឹងពោះឯង ហើយឯងត្រូវស៊ីធូលីដី ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ឯង។
ទំនុកតម្កើង 72:9 - ព្រះគម្ពីរខ្មែរសាកល មនុស្សដែលរស់នៅទីរហោស្ថាននឹងលុតជង្គង់នៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់នឹងលិទ្ធធូលីដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យមនុស្សដែលរស់នៅទីរហោស្ថាន នាំគ្នាក្រាបចុះនៅចំពោះព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ក្រាបលិឍធូលីដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា ហើយខ្មាំងសត្រូវរបស់ព្រះករុណា ត្រូវបរាជ័យ ងើបមុខមិនរួច ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថាន គេនឹងក្រាបចុះនៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ នឹងក្រាបលិទ្ធធូលីដី អាល់គីតាប ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន នឹងនាំគ្នាក្រាបគោរពស្តេច ហើយខ្មាំងសត្រូវរបស់ស្តេច ត្រូវបរាជ័យ ងើបមុខមិនរួច ។ |
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងពស់ថា៖ “ដោយព្រោះឯងបានធ្វើដូច្នេះ ឯងត្រូវបណ្ដាសាលើសជាងសត្វស្រុកទាំងអស់ ក៏លើសជាងសត្វព្រៃទាំងអស់នៃទីវាលដែរ គឺឯងត្រូវលូននឹងពោះឯង ហើយឯងត្រូវស៊ីធូលីដី ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ឯង។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោមប្រជាជាតិនានា ទាំងបំពេញទីនោះដោយសាកសព; ព្រះអង្គនឹងវាយកម្ទេចមេដឹកនាំលើផែនដីទាំងមូល។
អស់អ្នកដែលចម្រុងចម្រើននៅលើផែនដីនឹងបានហូប ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលីដី គឺអស់អ្នកដែលមិនអាចរក្សាព្រលឹងរបស់ខ្លួន នឹងលុតជង្គង់នៅចំពោះព្រះអង្គ។
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។