គឺស្រក់ទៅលើវាលស្មៅក្នុងទីរហោស្ថាន ទីទួលនានាក៏ក្រវាត់ខ្លួនដោយសេចក្ដីត្រេកអរដែរ;
ទំនុកតម្កើង 72:3 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យភ្នំនានា និងទីទួលទាំងឡាយ នាំមកនូវសេចក្ដីសុខសាន្តដល់ប្រជារាស្ត្រ ដោយសេចក្ដីសុចរិត; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យភ្នំធំៗផ្ដល់ភាពចម្រុងចម្រើន ដល់ប្រជារាស្ត្រ ហើយភ្នំតូចៗផ្ដល់ផលផ្លែជាសេចក្ដីសុចរិត! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យភ្នំទាំងឡាយផ្ដល់នូវភោគផល ដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំឲ្យពួកគេស្គាល់ សេចក្ដីសុចរិតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអស់ទាំងភ្នំធំតូច នឹងចំរើនសេចក្ដីសុខ ដល់បណ្តាជន ដោយសេចក្ដីសុចរិត អាល់គីតាប សូមឲ្យភ្នំទាំងឡាយផ្ដល់នូវភោគផល ដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំឲ្យពួកគេស្គាល់ សេចក្ដីសុចរិតដែរ។ |
គឺស្រក់ទៅលើវាលស្មៅក្នុងទីរហោស្ថាន ទីទួលនានាក៏ក្រវាត់ខ្លួនដោយសេចក្ដីត្រេកអរដែរ;
សូមឲ្យមានស្រូវជាបរិបូរនៅផែនដី សូមឲ្យវាយោលយោកនៅលើកំពូលភ្នំនានា; សូមឲ្យផលផ្លែរបស់វាបានដូចលីបង់ ហើយសូមឲ្យមនុស្សចម្រើនឡើងក្នុងទីក្រុងដូចស្មៅនៅផែនដី។
ផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក! ចូរឲ្យពពកបង្អុរសេចក្ដីសុចរិត ចូរឲ្យផែនដីបើកឡើង ដើម្បីឲ្យសេចក្ដីសង្គ្រោះបង្កើតផល ដើម្បីឲ្យសេចក្ដីសុចរិតចេញពន្លកជាមួយគ្នា! គឺយើងជាយេហូវ៉ា បាននិម្មិតបង្កើតទាំងអស់នេះ”។
ជើងរបស់អ្នកដែលប្រកាសដំណឹងល្អលើភ្នំនានា ស្រស់ស្អាតណាស់ហ្ន៎! អ្នកទាំងនោះជាអ្នកប្រកាសសេចក្ដីសុខសាន្ត ជាអ្នកប្រកាសដំណឹងល្អដ៏ប្រសើរ ជាអ្នកប្រកាសសេចក្ដីសង្គ្រោះ ជាអ្នកដែលនិយាយនឹងស៊ីយ៉ូនថា៖ “ព្រះរបស់អ្នកបានសោយរាជ្យហើយ!”។
យើងនឹងនាំមាសមកជំនួសលង្ហិន ក៏នឹងនាំប្រាក់មកជំនួសដែក លង្ហិនជំនួសឈើ ហើយដែកជំនួសថ្មផង។ យើងនឹងធ្វើឲ្យសេចក្ដីសុខសាន្តទៅជាអ្នកត្រួតត្រាអ្នក ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាអ្នកគ្រប់គ្រងអ្នកផង។
“មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត។