ឱព្រះអើយ ទោះបីជានៅពេលទូលបង្គំមានវ័យចំណាស់ ហើយសក់ស្កូវក៏ដោយ ក៏សូមកុំបោះបង់ទូលបង្គំចោលឡើយ រហូតដល់ទូលបង្គំប្រកាសឫទ្ធានុភាពរបស់ព្រះអង្គដល់ជំនាន់នេះ និងប្រកាសព្រះចេស្ដារបស់ព្រះអង្គដល់អស់អ្នកដែលនឹងកើតមក!
ទំនុកតម្កើង 71:9 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានៃវ័យចំណាស់ សូមកុំបោះទូលបង្គំចោល នៅពេលកម្លាំងរបស់ទូលបង្គំអស់ទៅ សូមកុំចាកចេញពីទូលបង្គំឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំលះបង់ចោលទូលបង្គំ ក្នុងគ្រាដែលចាស់ជរា ហើយកុំបោះបង់ចោលទូលបង្គំ ក្នុងគ្រាដែលកម្លាំងទូលបង្គំអន់ថយនេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំលះបង់ទូលបង្គំ នៅគ្រាដែលទូលបង្គំមានវ័យចាស់ជរា សូមកុំបោះបង់ចោលទូលបង្គំ នៅគ្រាដែលកម្លាំងទូលបង្គំចុះឱនថយនេះឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ អាល់គីតាប សូមកុំលះបង់ខ្ញុំ នៅគ្រាដែលខ្ញុំមានវ័យចាស់ជរា សូមកុំបោះបង់ចោលខ្ញុំ នៅគ្រាដែលកម្លាំងខ្ញុំចុះអោនថយនេះឡើយ! |
ឱព្រះអើយ ទោះបីជានៅពេលទូលបង្គំមានវ័យចំណាស់ ហើយសក់ស្កូវក៏ដោយ ក៏សូមកុំបោះបង់ទូលបង្គំចោលឡើយ រហូតដល់ទូលបង្គំប្រកាសឫទ្ធានុភាពរបស់ព្រះអង្គដល់ជំនាន់នេះ និងប្រកាសព្រះចេស្ដារបស់ព្រះអង្គដល់អស់អ្នកដែលនឹងកើតមក!
សាច់ទូលបង្គំ និងចិត្តទូលបង្គំបានអស់ទៅ ប៉ុន្តែព្រះជាកម្លាំងចិត្តនៃទូលបង្គំ និងជាចំណែកនៃទូលបង្គំជារៀងរហូត។
ថ្ងៃនៃអាយុរបស់យើងខ្ញុំគឺចិតសិបឆ្នាំ ឬបើមានកម្លាំង ក៏បានដល់ប៉ែតសិបឆ្នាំប៉ុណ្ណោះ; ប៉ុន្តែអ្វីដែលគួរឲ្យអួតក្នុងឆ្នាំទាំងនោះ មានតែការនឿយហត់ និងទុក្ខព្រួយ ដ្បិតវាកន្លងផុតទៅយ៉ាងរហ័ស ហើយយើងខ្ញុំក៏ហោះទៅបាត់។
គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ សូម្បីតែដល់វ័យចំណាស់របស់អ្នក; យើងនឹងផ្ទុកអ្នក រហូតដល់អ្នកមានសក់ស្កូវ; យើងបានបង្កើតអ្នក ហើយយើងនឹងបី; យើងនឹងផ្ទុក ហើយយើងនឹងរំដោះផង។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។
ព្រះអម្ចាស់នឹងស្រោចស្រង់ខ្ញុំពីការអាក្រក់គ្រប់យ៉ាង ហើយនឹងសង្គ្រោះខ្ញុំទៅក្នុងអាណាចក្រនៃមេឃរបស់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។