ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំ ហើយបានជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។
ទំនុកតម្កើង 69:30 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះដោយចម្រៀង ហើយលើកតម្កើងព្រះអង្គដោយការអរព្រះគុណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទូលបង្គំនឹងច្រៀងសរសើរព្រះនាមរបស់ព្រះ ដោយបទចម្រៀង ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយការអរព្រះគុណ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងច្រៀងសរសើរតម្កើង ព្រះនាមព្រះជាម្ចាស់ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ព្រះអង្គ ទាំងកោតសរសើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទូលបង្គំនឹងច្រៀងទំនុកសរសើរ ដល់ព្រះនាមរបស់ព្រះ ហើយនឹងលើកដំកើងទ្រង់ដោយអរព្រះគុណ អាល់គីតាប ខ្ញុំនឹងច្រៀងសរសើរតម្កើង នាមអុលឡោះ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ទ្រង់ ទាំងកោតសរសើរ។ |
ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំ ហើយបានជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។
ព្រះយេហូវ៉ាជាកម្លាំងរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ; ចិត្តរបស់ខ្ញុំជឿទុកចិត្តលើព្រះអង្គ ក៏បានទទួលជំនួយ ដោយហេតុនេះ ចិត្តរបស់ខ្ញុំលោតកញ្ឆេង ខ្ញុំនឹងអរព្រះគុណព្រះអង្គដោយចម្រៀងរបស់ខ្ញុំ។
ចូរលើកតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ! យើងនាំគ្នាលើកព្រះនាមរបស់ព្រះអង្គឡើងជាមួយគ្នា!
ចូរថ្វាយតង្វាយអរព្រះគុណដល់ព្រះ ហើយលាបំណន់ដែលអ្នកបានបន់ ដល់ព្រះដ៏ខ្ពស់បំផុតចុះ។