ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:34 - ព្រះគម្ពីរខ្មែរសាកល

ចូរ​ថ្វាយ​ព្រះចេស្ដា​ដល់​ព្រះ​; អានុភាព​របស់ព្រះអង្គ​នៅលើ​អ៊ីស្រាអែល ហើយ​ព្រះចេស្ដា​របស់ព្រះអង្គ​នៅក្នុង​ពពក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ក៏​នៅ​លើ​ផ្ទៃ​មេឃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ប្រកាស​ថា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល យ៉ាង​ថ្កុំ‌ថ្កើង​រុងរឿង អាកាស‌វេហាស៍​សម្តែង អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​សរសើរ​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌ចេស្តា ឫទ្ធា‌នុភាព​នៃ​ទ្រង់​គ្រប​លើ​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះ‌ចេស្តា​ទ្រង់​ក៏​នៅ​លើ​លើ​ផ្ទៃ​មេឃ

សូមមើលជំពូក

អាល់គីតាប

ចូរ​ប្រកាស​ថា​អុលឡោះ​ប្រកប​ដោយ​អំណាច ទ្រង់​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល យ៉ាង​ថ្កុំ‌ថ្កើង​រុង‌រឿង អាកាស‌វេហាស៍​សំដែង អំពី​អំណាច​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 68:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះ​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​លំហអាកាស​នៃ​ឫទ្ធានុភាព​របស់ព្រះអង្គ​!


ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​ឫទ្ធិអំណាច ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​អានុភាព


នៅពេល​ព្រះអង្គ​បាន​ទទួល​កិត្តិយស និង​សិរីរុងរឿង​ពី​ព្រះដែលជាព្រះបិតា មាន​សំឡេង​មួយ​ពី​សិរីរុងរឿង​ដ៏ឧត្ដុង្គឧត្ដម​មក​ដល់​ព្រះអង្គ​ដូច្នេះ​ថា​: “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត”។


បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​!