Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 68:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ចូរ​ប្រកាស​ថា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល យ៉ាង​ថ្កុំ‌ថ្កើង​រុងរឿង អាកាស‌វេហាស៍​សម្តែង អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ចូរ​ថ្វាយ​ព្រះចេស្ដា​ដល់​ព្រះ​; អានុភាព​របស់ព្រះអង្គ​នៅលើ​អ៊ីស្រាអែល ហើយ​ព្រះចេស្ដា​របស់ព្រះអង្គ​នៅក្នុង​ពពក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ចូរ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ក៏​នៅ​លើ​ផ្ទៃ​មេឃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ចូរ​សរសើរ​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌ចេស្តា ឫទ្ធា‌នុភាព​នៃ​ទ្រង់​គ្រប​លើ​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះ‌ចេស្តា​ទ្រង់​ក៏​នៅ​លើ​លើ​ផ្ទៃ​មេឃ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ចូរ​ប្រកាស​ថា​អុលឡោះ​ប្រកប​ដោយ​អំណាច ទ្រង់​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល យ៉ាង​ថ្កុំ‌ថ្កើង​រុង‌រឿង អាកាស‌វេហាស៍​សំដែង អំពី​អំណាច​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 68:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះ‌ជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ព្រះ‌ដំណាក់​ដ៏​រឹង‌មាំ​របស់​ព្រះអង្គ!


ព្រះ‌សូរសៀង ​របស់​ព្រះ‌អម្ចាស់ លាន់​ឮ​ឡើង​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង


យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ នឹង​ព្រះ​របស់​អ្នក​ឡើយ ព្រះអង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក ដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។


ព្រះអង្គ​ជា​ជម្រក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ទ្រ​អ្នក​ជានិច្ច ព្រះអង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។


ដ្បិត​ព្រះអង្គ​បាន​ទទួល​កិត្តិនាម និង​សិរី‌រុងរឿង​ពី​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​មក នៅ​ពេល​ដែល​មាន​ព្រះ‌សូរសៀង​លាន់​ឮ ចេញ​ពី​សិរី‌រុងរឿង​ដ៏​ឧត្តុង្គ‌ឧត្ដម​មក​កាន់​ព្រះអង្គ​ថា: “នេះ​ជា​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!”។


ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម