គឺកិច្ចការដ៏អស្ចារ្យដែលធ្វើនៅដែនដីរបស់ហាំ និងកិច្ចការដែលគួរឲ្យស្ញែងខ្លាចនៅសមុទ្រក្រហម។
ទំនុកតម្កើង 66:5 - ព្រះគម្ពីរខ្មែរសាកល ចូរមកមើលកិច្ចការរបស់ព្រះ គឺការប្រព្រឹត្តដ៏គួរឲ្យស្ញែងខ្លាចចំពោះមនុស្សលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ចូរមកមើលកិច្ចការដែលព្រះបានធ្វើចុះ! ព្រះអង្គគួរស្ញែងខ្លាច ក្នុងកិច្ចការដែលព្រះអង្គ បានធ្វើដល់ពួកកូនមនុស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាមករំពៃមើលស្នាព្រះហស្ដ របស់ព្រះជាម្ចាស់! កិច្ចការដែលព្រះអង្គធ្វើចំពោះមនុស្សលោក គួរឲ្យស្ញែងខ្លាចណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ ធ្វើដល់ពួកមនុស្សជាតិ អាល់គីតាប ចូរនាំគ្នាមករំពៃមើលស្នាដៃ របស់អុលឡោះ! កិច្ចការដែលទ្រង់ធ្វើចំពោះមនុស្សលោក គួរឲ្យសរសើរណាស់។ |
គឺកិច្ចការដ៏អស្ចារ្យដែលធ្វើនៅដែនដីរបស់ហាំ និងកិច្ចការដែលគួរឲ្យស្ញែងខ្លាចនៅសមុទ្រក្រហម។
កិច្ចការរបស់ព្រះយេហូវ៉ាសុទ្ធតែធំឧត្ដម ក៏ត្រូវបានស្រាវជ្រាវដោយអស់អ្នកដែលពេញចិត្តនឹងកិច្ចការទាំងនោះ។
មក៍! មើលកិច្ចការរបស់ព្រះយេហូវ៉ាចុះ! គឺរបៀបដែលព្រះអង្គបានទម្លាក់ការហិនវិនាសលើផែនដី
ហើយបញ្ឈប់សង្គ្រាមរហូតដល់ចុងបំផុតនៃផែនដី ព្រមទាំងបំបាក់ធ្នូ កាច់លំពែង ហើយដុតរទេះចម្បាំងដោយភ្លើងផង។
ព្រះអង្គទ្រង់បង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមយើង ហើយបង្ក្រាបជាតិសាសន៍ទាំងឡាយឲ្យនៅក្រោមជើងរបស់យើង។
ចូរមកស្ដាប់ចុះ អស់អ្នកដែលកោតខ្លាចព្រះអើយ! ខ្ញុំនឹងថ្លែងអ្វីដែលព្រះអង្គបានធ្វើសម្រាប់ព្រលឹងរបស់ខ្ញុំ។
ចូរទូលដល់ព្រះថា៖ “កិច្ចការរបស់ព្រះអង្គគួរឲ្យស្ញែងខ្លាចយ៉ាងណាហ្ន៎! ដោយសារតែឫទ្ធានុភាពដ៏លើសលប់របស់ព្រះអង្គ ពួកខ្មាំងសត្រូវរបស់ព្រះអង្គក៏ខ្លាចរួញខ្លួននៅចំពោះព្រះអង្គ។
ចូរឲ្យពួកគេអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដែលធំឧត្ដម និងគួរឲ្យកោតខ្លាច! ព្រះអង្គទ្រង់វិសុទ្ធ!