ខ្ញុំដែលជាមនុស្សរងទុក្ខម្នាក់នេះ បានស្រែកហៅ នោះព្រះយេហូវ៉ាក៏បានសណ្ដាប់ ហើយសង្គ្រោះខ្ញុំពីអស់ទាំងទុក្ខវេទនារបស់ខ្ញុំ។
ទំនុកតម្កើង 66:19 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ព្រះពិតជាបានសណ្ដាប់ហើយ ព្រះអង្គបានប្រុងស្ដាប់សំឡេងនៃពាក្យអធិស្ឋានរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះជាម្ចាស់ស្ដាប់ពាក្យខ្ញុំ ព្រះអង្គយកព្រះហឫទ័យទុកដាក់ នឹងសម្រែកទូលអង្វររបស់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែព្រះទ្រង់បានស្តាប់ខ្ញុំហើយ ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន អាល់គីតាប ក៏ប៉ុន្តែ អុលឡោះស្ដាប់ពាក្យខ្ញុំ ទ្រង់យកចិត្តទុកដាក់ នឹងសំរែកទូរអាអង្វររបស់ខ្ញុំ |
ខ្ញុំដែលជាមនុស្សរងទុក្ខម្នាក់នេះ បានស្រែកហៅ នោះព្រះយេហូវ៉ាក៏បានសណ្ដាប់ ហើយសង្គ្រោះខ្ញុំពីអស់ទាំងទុក្ខវេទនារបស់ខ្ញុំ។
ព្រះយេហូវ៉ាបានសណ្ដាប់ពាក្យទូលអង្វររបស់ខ្ញុំហើយ ព្រះយេហូវ៉ានឹងទទួលយកពាក្យអធិស្ឋានរបស់ខ្ញុំ។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។