ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 64:4 - ព្រះគម្ពីរខ្មែរសាកល

ដើម្បី​បាញ់​មនុស្ស​ឥតខ្ចោះ​ពី​ទីស្ងាត់កំបាំង​; ពួកគេ​ស្រាប់តែ​បាញ់​អ្នកនោះ​ដោយ​មិនចេះខ្លាចឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​លប​បាញ់​ប្រហារ​មនុស្ស​ទៀង​ត្រង់ គេ​បាញ់​អ្នក​នោះ​មិន​ឲ្យ​ដឹង​ខ្លួន ឥតកោត​ក្រែង​អ្វី​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់ គឺ​គេ​ប្រហារ​មិន​ឲ្យ​ដឹង​ខ្លួន ហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​នឹង​បាញ់​ពី​ទី​កំបាំង ឲ្យ​ត្រូវ​មនុស្ស​គ្រប់​លក្ខណ៍ គេ​ស្រាប់​តែ​បាញ់​អ្នក​នោះ ឥត​ខ្លាច​អ្វី​សោះ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់ គឺ​គេ​ប្រហារ​មិន​ឲ្យ​ដឹង​ខ្លួន ហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 64:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍! មនុស្ស​អាក្រក់​យឹត​ធ្នូ ពួកគេ​ភ្ជាប់​ព្រួញ​នឹង​ខ្សែ ដើម្បី​បាញ់​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​ពី​ទីងងឹត​!


ព្រះ​ដែល​គង់លើបល្ល័ង្ក​តាំងពីបុរាណមក ព្រះអង្គ​នឹង​ឮ ហើយ​ធ្វើទុក្ខ​ពួកគេ​។ សេឡា នេះគឺ​ដោយសារ​ពួកគេ​មិន​ផ្លាស់ប្រែ ក៏​មិន​កោតខ្លាច​ព្រះ​ដែរ​។


ចូរ​ទម្លាក់​បន្ទុក​របស់អ្នក​លើ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នក ព្រះអង្គ​នឹង​មិន​ឲ្យ​មនុស្ស​សុចរិត​រង្គើ​ឡើយ គឺ​ជារៀងរហូត​។


ឱ​ព្រះ​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ខ្ពស់ជាង​ផ្ទៃមេឃ សូមឲ្យ​សិរីរុងរឿង​របស់ព្រះអង្គ​បាន​ខ្ពស់ជាង​ផែនដី​ទាំងមូល​!


ប៉ុន្តែ​ព្រះ​នឹង​បាញ់​ពួកគេ​ដោយ​ព្រួញ ពួកគេ​នឹង​រងរបួស​ក្នុងមួយរំពេច​។


នៅពេល​ឃើញ​ព្រះអង្គ ពួក​នាយកបូជាចារ្យ និង​ពួក​តម្រួត​ក៏​ស្រែកឡើង​ថា​៖ “ឆ្កាង​ទៅ​! ឆ្កាង​ទៅ​!”។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “ចូរ​អ្នករាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ដោយ​ខ្លួនឯង​ទៅ ពីព្រោះ​ខ្ញុំ​រក​មិន​ឃើញ​ទោស​ក្នុង​គាត់​ឡើយ”។