សូមឲ្យមានសេចក្ដីសុខសាន្តនៅខាងក្នុងកំពែងរបស់នាង! សូមឲ្យមានសេចក្ដីសុខស្រួលនៅក្នុងបន្ទាយរបស់នាង!”។
ទំនុកតម្កើង 48:13 - ព្រះគម្ពីរខ្មែរសាកល ចូរផ្ចង់ចិត្តអ្នករាល់គ្នាចំពោះកំពែងរបស់នាង ចូរដើរត្រួតពិនិត្យបន្ទាយរបស់នាងចុះ ដើម្បីរៀបរាប់ប្រាប់ដល់ជំនាន់ក្រោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរពិចារណាមើលកំផែងក្រុងនេះទៅ ហើយពិនិត្យមើលបន្ទាយក្រុងផង ដើម្បីឲ្យអ្នកបានតំណាលប្រាប់មនុស្ស ជំនាន់ក្រោយថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ ដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែង ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែន ហើយពិចារណាព្រះរាជវាំងនោះផង ដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ អាល់គីតាប ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ ដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែង ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖ |
សូមឲ្យមានសេចក្ដីសុខសាន្តនៅខាងក្នុងកំពែងរបស់នាង! សូមឲ្យមានសេចក្ដីសុខស្រួលនៅក្នុងបន្ទាយរបស់នាង!”។
ឱព្រះអើយ ទោះបីជានៅពេលទូលបង្គំមានវ័យចំណាស់ ហើយសក់ស្កូវក៏ដោយ ក៏សូមកុំបោះបង់ទូលបង្គំចោលឡើយ រហូតដល់ទូលបង្គំប្រកាសឫទ្ធានុភាពរបស់ព្រះអង្គដល់ជំនាន់នេះ និងប្រកាសព្រះចេស្ដារបស់ព្រះអង្គដល់អស់អ្នកដែលនឹងកើតមក!
ចូររំពឹងមើលស៊ីយ៉ូន ជាទីក្រុងសម្រាប់ពិធីបុណ្យដែលមានកំណត់របស់ពួកយើង! ភ្នែករបស់អ្នកនឹងឃើញយេរូសាឡិម ជាលំនៅដ៏សុខដុមរមនា ជារោងដែលនឹងមិនត្រូវបានរើរុះ; ស្នឹងរបស់វានឹងមិនត្រូវបានដកចេញជារៀងរហូត ហើយក៏គ្មានខ្សែណាមួយរបស់វាត្រូវបានផ្ដាច់ដែរ។
គេនឹងសង់ទីបាក់បែកពីបុរាណរបស់អ្នកឡើងវិញ; អ្នកនឹងតាំងគ្រឹះនៃជំនាន់ជាច្រើនឡើង; អ្នកនឹងត្រូវបានហៅថា ‘អ្នកជួសជុលចន្លោះបាក់បែក’ ក៏នឹងត្រូវបានហៅថា ‘អ្នកដែលស្ដារផ្លូវឡើងវិញដើម្បីឲ្យបានរស់នៅ’។