ពូជពង្សជំនាន់ក្រោយនឹងបម្រើព្រះអង្គ សេចក្ដីអំពីព្រះអម្ចាស់នឹងត្រូវបានថ្លែងដល់ជំនាន់ក្រោយ។
ទំនុកតម្កើង 45:16 - ព្រះគម្ពីរខ្មែរសាកល កូនចៅរបស់អ្នកនឹងជំនួសដូនតារបស់អ្នក អ្នកនឹងធ្វើឲ្យពួកគេទៅជាអ្នកដឹកនាំនៅលើផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះករុណានឹងបានរាជបុត្រ តពីអយ្យកោរបស់ព្រះអង្គ ព្រះករុណានឹងតាំងរាជបុត្រទាំងនោះ ជាអ្នកគ្រប់គ្រងលើផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះរាជា សូមឲ្យព្រះរាជបុត្រ ព្រះអង្គបានឡើងគ្រងរាជ្យ តពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះអង្គនឹងតែងតាំងព្រះបុត្រា របស់ព្រះអង្គឲ្យគ្រប់គ្រងទួទាំងនគរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុក ហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី អាល់គីតាប សូមជម្រាបស្តេច សូមឲ្យបុត្រា ស្តេចបានឡើងគ្រងរាជ្យ តពីអយ្យកោរបស់ស្តេច។ ស្តេចនឹងតែងតាំងបុត្រា របស់ស្តេចឲ្យគ្រប់គ្រងទួទាំងនគរ។ |
ពូជពង្សជំនាន់ក្រោយនឹងបម្រើព្រះអង្គ សេចក្ដីអំពីព្រះអម្ចាស់នឹងត្រូវបានថ្លែងដល់ជំនាន់ក្រោយ។
អស់អ្នកដែលលះបង់ផ្ទះសម្បែង ឬបងប្អូនប្រុស ឬបងប្អូនស្រី ឬឪពុក ឬម្ដាយឬកូន ឬស្រែចម្ការ ដោយសារតែនាមរបស់ខ្ញុំ អ្នកនោះនឹងទទួលបានមួយជាមួយរយ ព្រមទាំងទទួលជីវិតអស់កល្បជានិច្ចជាមរតកផង។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
មានពរហើយ វិសុទ្ធហើយ អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញទីមួយ! សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងទៅជាបូជាចារ្យរបស់ព្រះ និងរបស់ព្រះគ្រីស្ទ ហើយគ្រងរាជ្យជាមួយព្រះអង្គរយៈពេលមួយពាន់ឆ្នាំ។
ព្រមទាំងបានធ្វើឲ្យពួកគេទៅជាអាណាចក្រមួយ និងជាបូជាចារ្យ សម្រាប់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី”។