ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
ទំនុកតម្កើង 45:11 - ព្រះគម្ពីរខ្មែរសាកល នោះស្ដេចនឹងប្រាថ្នាចង់បានសម្រស់របស់អ្នក! ដ្បិតទ្រង់ជាចៅហ្វាយរបស់អ្នក ដូច្នេះចូរថ្វាយបង្គំទ្រង់ចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះព្រះមហាក្សត្រនឹងគាប់ព្រះហឫទ័យ ដោយសោភ័ណភាពរបស់បុត្រី ដ្បិតព្រះអង្គជាម្ចាស់របស់បុត្រី ចូរចុះចូលនឹងព្រះរាជាទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យ នឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់ ចូរក្រាបថ្វាយបង្គំព្រះអង្គទៅ ព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យ ដោយសេចក្ដីលំអរបស់ឯង ដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះត្រូវកោតខ្លាចដល់ទ្រង់ អាល់គីតាប ដ្បិតស្តេចពេញចិត្ត នឹងសម្ផស្សរបស់នាងខ្លាំងណាស់ ចូរគោរពស្តេចទៅ គាត់ជាម្ចាស់របស់នាងហើយ។ |
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌!
មក៍! យើងនាំគ្នាឱនថ្វាយបង្គំ យើងនាំគ្នាលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់យើង!
ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ; ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។
អ្នករាល់គ្នាដឹងហើយនូវព្រះបន្ទូលដែលព្រះបានបញ្ជូនទៅកូនចៅអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គនេះជាព្រះអម្ចាស់លើទាំងអស់)
ព្រះគ្រីស្ទបានសុគត ហើយរស់ឡើងវិញដើម្បីការនេះឯង គឺដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់ផង។
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ