ការទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ប៉ុន្តែយើងខ្ញុំមិនបានភ្លេចព្រះអង្គទេ ហើយក៏មិនបានក្បត់សម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
ទំនុកតម្កើង 44:20 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងខ្ញុំបានភ្លេចព្រះនាមរបស់ព្រះនៃយើងខ្ញុំ ឬលាតដៃរបស់យើងខ្ញុំទៅព្រះដទៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប្រសិនបើយើងខ្ញុំបានភ្លេច ព្រះនាមព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅរកព្រះដទៃណាមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងខ្ញុំបំភ្លេចព្រះនាមព្រះនៃយើងខ្ញុំ ប្រសិនបើយើងខ្ញុំបែរទៅទូលអង្វរ ព្រះណាមួយផ្សេងទៀតនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅឯព្រះដទៃណាមួយ អាល់គីតាប ប្រសិនបើយើងខ្ញុំបំភ្លេចនាមអុលឡោះជាម្ចាស់នៃយើងខ្ញុំ ប្រសិនបើយើងខ្ញុំបែរទៅសូមអង្វរ ព្រះណាមួយផ្សេងទៀតនោះ |
ការទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ប៉ុន្តែយើងខ្ញុំមិនបានភ្លេចព្រះអង្គទេ ហើយក៏មិនបានក្បត់សម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
ប៉ុន្តែព្រះរាជានឹងអរសប្បាយក្នុងព្រះ អស់អ្នកដែលស្បថដោយអាងព្រះអង្គនឹងអួត ដ្បិតមាត់របស់អ្នកដែលនិយាយមុសានឹងត្រូវបានបិទ៕
ពួកគេភ្លេចអ្វីៗដែលព្រះអង្គបានធ្វើ និងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានសម្ដែងដល់ពួកគេ។
កុំឲ្យមានព្រះដទៃនៅក្នុងចំណោមអ្នកឡើយ ហើយក៏កុំឲ្យថ្វាយបង្គំព្រះរបស់ជនបរទេសដែរ។