ឱព្រះអើយ តើបច្ចាមិត្តនឹងត្មះតិះដៀលដល់ពេលណាទៀត? តើខ្មាំងសត្រូវនឹងប្រមាថព្រះនាមរបស់ព្រះអង្គជាដរាបឬ?
ទំនុកតម្កើង 44:16 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែសំឡេងរបស់អ្នកដែលត្មះតិះដៀល និងអ្នកដែលជេរប្រមាថ ដោយសារតែវត្តមានរបស់ខ្មាំងសត្រូវ និងអ្នកសងសឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះសំឡេងរបស់ពួកអ្នក ដែលប្រមាថមើលងាយ នៅចំពោះខ្មាំងសត្រូវ និងពួកអ្នកដែលសងសឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ ហើយពួកខ្មាំងសត្រូវ នឹងពួកអ្នកដែលសងសឹងផង។ អាល់គីតាប នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។ |
ឱព្រះអើយ តើបច្ចាមិត្តនឹងត្មះតិះដៀលដល់ពេលណាទៀត? តើខ្មាំងសត្រូវនឹងប្រមាថព្រះនាមរបស់ព្រះអង្គជាដរាបឬ?
ព្រះយេហូវ៉ាអើយ សូមនឹកចាំការនេះផង គឺការដែលខ្មាំងសត្រូវបានត្មះតិះដៀល និងការដែលប្រជារាស្ត្រឆោតល្ងង់បានប្រមាថព្រះនាមរបស់ព្រះអង្គ!
ព្រះអម្ចាស់អើយ ចំពោះការត្មះតិះដៀលដែលអ្នកជិតខាងរបស់យើងខ្ញុំបានត្មះតិះដៀលព្រះអង្គ សូមតបសងដល់ពួកគេ គឺមួយជាប្រាំពីរទៅលើទ្រូងរបស់ពួកគេផង!
ដោយព្រោះពួកសត្រូវរបស់ព្រះអង្គ ព្រះអង្គបានស្ថាបនាព្រះចេស្ដាចេញពីមាត់កូនក្មេង និងទារកនៅបៅ ដើម្បីធ្វើឲ្យខ្មាំងសត្រូវ និងអ្នកសងសឹកគ្មានវាចាសោះ។
ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គ ហើយសណ្ដាប់ផង! ព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្ររបស់ព្រះអង្គ ហើយទតមើលផង! សូមសណ្ដាប់គ្រប់ទាំងពាក្យរបស់សានហេរីប ដែលបញ្ជូនមក ដើម្បីត្មះតិះដៀលព្រះដ៏មានព្រះជន្មរស់!