ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 38:2 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រួញ​របស់ព្រះអង្គ​បាន​មុតជាប់​ក្នុង​ទូលបង្គំ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រួញ​របស់​ព្រះ‌អង្គ មុត​ជាប់​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​សង្កត់​មក​លើ​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រួញ​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់ ព្រះ‌ហស្ដ​របស់​ព្រះអង្គ​បាន​សង្កត់ មក​លើ​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ព្រួញ​របស់​ទ្រង់​ជាប់​គាំង​នៅ​ក្នុង​ខ្លួន​ទូលបង្គំ ហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​សង្កត់​ទូលបង្គំ​ខ្លាំង​ណាស់​ផង

សូមមើលជំពូក

អាល់គីតាប

ដ្បិត​ព្រួញ​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ ដៃ​របស់​ទ្រង់​បាន​សង្កត់​មក​លើ​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 38:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បែរខ្នង​; ព្រះករុណា​នឹង​តម្រង់​ធ្នូ​ចំ​មុខ​ពួកគេ​។


ដ្បិត​ព្រះហស្ត​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ​យ៉ាងធ្ងន់​ទាំងយប់ទាំងថ្ងៃ កម្លាំងចិត្ត​របស់ទូលបង្គំ​បាន​អស់ទៅ ដូចជា​ដោយ​ភាពហួតហែង​នៃ​រដូវក្ដៅ​។ សេឡា


ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្សោយ​ណាស់ហើយ​! ព្រះយេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យជា​ផង ដ្បិត​ឆ្អឹង​ទូលបង្គំ​ញ័រញាក់​!


ប៉ុន្តែ​ព្រះ​នឹង​បាញ់​ពួកគេ​ដោយ​ព្រួញ ពួកគេ​នឹង​រងរបួស​ក្នុងមួយរំពេច​។