Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:2 - អាល់គីតាប

2 ដ្បិត​ព្រួញ​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ ដៃ​របស់​ទ្រង់​បាន​សង្កត់​មក​លើ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​ព្រួញ​របស់ព្រះអង្គ​បាន​មុតជាប់​ក្នុង​ទូលបង្គំ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​ព្រួញ​របស់​ព្រះ‌អង្គ មុត​ជាប់​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​សង្កត់​មក​លើ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ដ្បិត​ព្រួញ​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់ ព្រះ‌ហស្ដ​របស់​ព្រះអង្គ​បាន​សង្កត់ មក​លើ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​ព្រួញ​របស់​ទ្រង់​ជាប់​គាំង​នៅ​ក្នុង​ខ្លួន​ទូលបង្គំ ហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​សង្កត់​ទូលបង្គំ​ខ្លាំង​ណាស់​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រួញ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។


ដ្បិត​ស្តេច​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ហើយ​ស្តេច​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។


ដ្បិត​ទ្រង់​ធ្វើ​ទោស​ខ្ញុំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ខ្ញុំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា​ផង ដ្បិត​រូប​កាយ​ខ្ញុំ​ទាំង​មូល​ញ័រ‌ញាក់​ ។


ក៏​ប៉ុន្តែ អុលឡោះ​នឹង​ប្រហារ​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន ពួក​គេ​ក៏​របួស​ដួល។


ទ្រង់​យឹត​ធ្នូ ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។


អុលឡោះ‌តាអាឡា​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។


តើ​នាង​អាច​ទ្រាំ​ចាំ រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ អុលឡោះ‌តាអាឡា​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​ឲ្យ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។


ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្តេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយ‌សារ​ហិប​នោះ»។ នៅ​ក្នុង​ទី‌ក្រុង​ទាំង​មូល មាន​កើត​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ព្រោះ​អុលឡោះ​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។


អុលឡោះ‌តាអាឡា​សំដែង​អំណាច ដាក់​ទោស​អ្នក​ក្រុង​អាស‌ដូឌ គឺ​ទ្រង់​បង្ក​ឲ្យ​មាន​វិនាស‌កម្ម​ក្នុង​ចំណោម​ពួក​គេ ទ្រង់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​កើត​ប្ញស​ដូង​បាត។


ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រ‌អែល​ត្រង់​បេត‌សេ‌ម៉េស នោះ​ស​ឲ្យ​ឃើញ​ថា ពិត​ជាអុលឡោះ‌តាអាឡា ដែល​បាន​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ទ្រង់​ទេ ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុ‌ការណ៍​កើត​ឡើង ដោយ​ចៃ​ដន្យ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម