ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ដើម្បីចាប់ទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីច្បាប់តម្រារបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 38:13 - ព្រះគម្ពីរខ្មែរសាកល ចំណែកឯទូលបង្គំវិញ ទូលបង្គំស្ដាប់មិនឮដូចមនុស្សថ្លង់ ហើយដូចមនុស្សគដែលមិនអាចបើកមាត់បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់និយាយស្ដី ដូចជាមនុស្សគ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ទូលបង្គំធ្វើជាស្ដាប់មិនឮ ដូចមនុស្សថ្លង់ ទូលបង្គំធ្វើជានិយាយមិនរួច ដូចមនុស្សគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់ស្តីដែរ ដូចជាមនុស្សគ អាល់គីតាប ប៉ុន្តែ ខ្ញុំធ្វើជាស្ដាប់មិនឮ ដូចមនុស្សថ្លង់ ខ្ញុំធ្វើជានិយាយមិនរួច ដូចមនុស្សគ។ |
ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ដើម្បីចាប់ទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីច្បាប់តម្រារបស់ព្រះអង្គឡើយ។
ខ្ញុំបានទៅជាគដោយភាពស្ងៀមស្ងាត់ គឺមិននិយាយអំពីការល្អ នោះទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង។
ទូលបង្គំបានទៅជាគ ទូលបង្គំមិនបើកមាត់ទូលបង្គំឡើយ ដ្បិតគឺព្រះអង្គហើយ ដែលធ្វើដូច្នេះ។
លោកត្រូវគេសង្កត់សង្កិន ក៏រងទុក្ខ ប៉ុន្តែលោកមិនបានបើកមាត់សោះ; ដូចដែលកូនចៀមត្រូវគេដឹកទៅសម្លាប់ ដូចដែលចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមវាយ៉ាងណា លោកក៏មិនបានបើកមាត់យ៉ាងនោះដែរ។
កាលគេជេរប្រមាថ ក៏ព្រះអង្គមិនបានជេរតប កាលព្រះអង្គរងទុក្ខ ក៏ព្រះអង្គមិនបានសម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គបានផ្ទុកផ្ដាក់អង្គទ្រង់នឹងព្រះដែលជំនុំជម្រះដោយយុត្តិធម៌។