សូមឲ្យទូលបង្គំបានឮសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹកផង ដ្បិតទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ; សូមឲ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរផង ដ្បិតទូលបង្គំបានលើកព្រលឹងរបស់ខ្លួនឡើងឆ្ពោះទៅព្រះអង្គហើយ។
ទំនុកតម្កើង 25:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ទូលបង្គំលើកព្រលឹងរបស់ទូលបង្គំឡើងឆ្ពោះទៅព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមផ្ចង់ចិត្តគំនិត ទៅរកព្រះអង្គ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមលើក ព្រលឹងថ្វាយដល់ទ្រង់ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំផ្ចង់ចិត្តគំនិតទៅរកទ្រង់។ |
សូមឲ្យទូលបង្គំបានឮសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹកផង ដ្បិតទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ; សូមឲ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរផង ដ្បិតទូលបង្គំបានលើកព្រលឹងរបស់ខ្លួនឡើងឆ្ពោះទៅព្រះអង្គហើយ។
គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបែរព្រលឹងរបស់ខ្លួនទៅរកសេចក្ដីមិនពិត ហើយមិនស្បថដោយកុហក។
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់បាវបម្រើព្រះអង្គបានអរសប្បាយផង ដ្បិតទូលបង្គំលើកព្រលឹងរបស់ខ្លួនឡើងឆ្ពោះទៅព្រះអង្គ!