ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ទំនុកតម្កើង 22:9 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ គឺព្រះអង្គហើយ ដែលយកទូលបង្គំចេញពីផ្ទៃម្ដាយមក គឺព្រះអង្គហើយ ដែលធ្វើឲ្យទូលបង្គំមានការទុកចិត្ត នៅទ្រូងម្ដាយរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប៉ុន្តែ គឺព្រះអង្គដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយមក ព្រះអង្គបានធ្វើឲ្យទូលបង្គំទុកចិត្តព្រះអង្គ តាំងពីទូលបង្គំនៅបៅដោះម្តាយនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គបានយកទូលបង្គំចេញពីផ្ទៃម្ដាយមក ហើយព្រះអង្គបានផ្ញើទូលបង្គំ ទៅឲ្យអ្នកម្ដាយបំបៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែគឺទ្រង់ដែលបានធ្វើឲ្យទូលបង្គំចេញពីផ្ទៃម្តាយមក ទ្រង់បានឲ្យទូលបង្គំទុកចិត្ត ក្នុងកាលដែលនៅបៅដោះ ម្តាយនៅឡើយ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់បានយកខ្ញុំចេញពីផ្ទៃម្ដាយមក ហើយទ្រង់បានផ្ញើខ្ញុំ ទៅឲ្យអ្នកម្ដាយបំបៅ។ |
ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ទូលបង្គំបានពឹងផ្អែកលើព្រះអង្គតាំងពីផ្ទៃម្ដាយមក; ព្រះអង្គយកទូលបង្គំចេញពីពោះម្ដាយទូលបង្គំ។ ការសរសើរតម្កើងរបស់ទូលបង្គំ គឺសម្រាប់ព្រះអង្គជានិច្ច។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។