Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:10 - ព្រះគម្ពីរខ្មែរសាកល

10 ទូលបង្គំ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ព្រះអង្គ​តាំងពី​កំណើត​; ព្រះអង្គ​ជា​ព្រះ​របស់ទូលបង្គំ​តាំងពី​ទូលបង្គំ​នៅក្នុង​ផ្ទៃ​ម្ដាយ​មកម៉្លេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​ឃុំគ្រង​ទូល‌បង្គំ​តាំង​ពី​ផ្ទៃ​ម្ដាយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ តាំង​ពី​ម្ដាយសម្រាល​ទូល‌បង្គំ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កាល​ពី​ទូលបង្គំ​កើត​មក ព្រះអង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូន ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ តាំង​តែ​ពី​មុន​ពេល ដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទូលបង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មក តាំង​ពី​ម្តាយ​សំរាល​ទូលបង្គំ​មក នោះ​ទ្រង់ ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កាល​ពី​ខ្ញុំ​កើត​មក ទ្រង់​បាន​ទទួល​ខ្ញុំ​ធ្វើ​ជា​កូន ទ្រង់​ជា​ម្ចាស់​របស់​ខ្ញុំ តាំង​តែ​ពី​មុន​ពេល ដែល​ខ្ញុំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។


បុត្រតូច​នោះ​ក៏​ធំឡើង ហើយ​មាំមួន ទាំង​ពេញ​ដោយ​ប្រាជ្ញា ហើយ​ព្រះគុណ​របស់​ព្រះ​ក៏​ស្ថិតនៅ​លើ​ព្រះអង្គ​ដែរ​។


ព្រះយេស៊ូវ​បាន​ចម្រើនឡើង ខាង​ប្រាជ្ញា និង​រូបកាយ ហើយក៏​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះ និង​ជា​ទីគាប់ចិត្ត​ដល់​មនុស្ស​ផង​ដែរ​៕


ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​ពាល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនទាន់​ឡើងទៅ​ឯ​ព្រះ​បិតា​នៅឡើយទេ​។ ចូរ​នាង​ទៅរក​បងប្អូន​របស់ខ្ញុំ ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹង​ឡើងទៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ ដែលជា​ព្រះ​បិតា​របស់អ្នករាល់គ្នា គឺ​ទៅ​ឯ​ព្រះ​របស់ខ្ញុំ ដែលជា​ព្រះ​របស់អ្នករាល់គ្នា​ដែរ”។


យ៉ាងណាមិញ ព្រះ​ដែល​ញែក​ខ្ញុំ​ទុក​តាំងពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រមទាំង​ត្រាស់ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​របស់​ព្រះអង្គ គឺ​នៅពេល​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម