ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 22:22 - ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ នៅកណ្ដាលចំណោម​អង្គប្រជុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ទូល‌បង្គំ​នឹង​ប្រកាសអំពី​ព្រះ‌នាម​ព្រះ‌អង្គ ដល់​ពួក​បង​ប្អូន ទូល‌បង្គំ​នឹង​សរសើរ​តម្កើងព្រះ‌អង្គ នៅ​កណ្ដាល​ក្រុម​ជំនុំ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​នឹង​ផ្សព្វ‌ផ្សាយ​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​សរសើរ​ដំកើងទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​ផ្សាយ​ដំណឹង​អំពី​នាម របស់​ទ្រង់​ឲ្យ​បង​ប្អូន​ខ្ញុំ​ស្គាល់ ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ទ្រង់ នៅ​ក្នុង​អង្គ​ប្រជុំ​ ។

សូមមើលជំពូក



ទំនុកតម្កើង 22:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក្យសរសើរតម្កើង​របស់ទូលបង្គំ​នៅក្នុង​អង្គប្រជុំ​ដ៏ធំ គឺ​មកពី​ព្រះអង្គ​; ទូលបង្គំ​នឹង​លាបំណន់​ដែល​ទូលបង្គំ​បានបន់ នៅចំពោះ​អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ​!


“ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកនាង​ថា​៖“កុំ​ខ្លាច​ឡើយ​! ចូរ​ទៅ​ប្រាប់​បងប្អូន​របស់ខ្ញុំ​ឲ្យ​ទៅ​កាលីឡេ ហើយនៅទីនោះ​ពួកគេ​នឹង​ជួប​ខ្ញុំ”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​ពាល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនទាន់​ឡើងទៅ​ឯ​ព្រះ​បិតា​នៅឡើយទេ​។ ចូរ​នាង​ទៅរក​បងប្អូន​របស់ខ្ញុំ ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹង​ឡើងទៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ ដែលជា​ព្រះ​បិតា​របស់អ្នករាល់គ្នា គឺ​ទៅ​ឯ​ព្រះ​របស់ខ្ញុំ ដែលជា​ព្រះ​របស់អ្នករាល់គ្នា​ដែរ”។


ដ្បិត​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ស្គាល់ជាមុន ព្រះអង្គ​បាន​កំណត់ទុកមុន​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះបុត្រា​របស់​ព្រះអង្គ ដើម្បីឲ្យ​ព្រះបុត្រា​ទៅជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ជាច្រើន​;