“ប៉ុន្តែអ្នកស្រុករបស់លោកស្អប់លោក ពួកគេក៏ចាត់ទូតម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា: ‘យើងខ្ញុំមិនចង់ឲ្យម្នាក់នេះសោយរាជ្យលើយើងខ្ញុំទេ’។
ទំនុកតម្កើង 2:3 - ព្រះគម្ពីរខ្មែរសាកល “ចូរយើងនាំគ្នាផ្ដាច់ចំណងរបស់ពួកព្រះអង្គ ហើយបោះខ្សែរបស់ពួកព្រះអង្គចេញពីយើងទៅ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរយើងផ្តាច់ចំណង និងបោះខ្សែចង របស់ព្រះអង្គចេញពីយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គ ហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ អាល់គីតាប «ចូរយើងនាំគ្នាបំបាក់នឹមរបស់ទ្រង់ ហើយគ្រវែងច្រវាក់របស់ទ្រង់ចេញទៅ!»។ |
“ប៉ុន្តែអ្នកស្រុករបស់លោកស្អប់លោក ពួកគេក៏ចាត់ទូតម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា: ‘យើងខ្ញុំមិនចង់ឲ្យម្នាក់នេះសោយរាជ្យលើយើងខ្ញុំទេ’។
រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។