ដើម្បីឲ្យមនុស្សលោកស្គាល់កិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ និងសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមនៃរាជ្យអំណាចរបស់ព្រះអង្គ។
ទំនុកតម្កើង 150:2 - ព្រះគម្ពីរខ្មែរសាកល ចូរសរសើរតម្កើងព្រះអង្គចំពោះកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គចំពោះអានុភាពដ៏បរិបូររបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសរសើរតម្កើងព្រះអង្គ ដោយព្រោះស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គ ឲ្យសមនឹងភាពអស្ចារ្យក្រៃលែងរបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសើរតម្កើងព្រះអង្គ ចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ! ចូរសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គប្រសើរឧត្ដុង្គឧត្ដមបំផុត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ទ្រង់ ដោយព្រោះការឥទ្ធិឫទ្ធិរបស់ទ្រង់ ចូរសរសើរដល់ទ្រង់ ឲ្យសមនឹងសណ្ឋានដ៏ធំប្រសើរ របស់ទ្រង់ អាល់គីតាប ចូរសរសើរតម្កើងទ្រង់ ចំពោះស្នាដៃដ៏អស្ចារ្យរបស់ទ្រង់! ចូរសរសើរតម្កើងទ្រង់ ដ្បិតទ្រង់ប្រសើរឧត្ដុង្គឧត្ដមបំផុត! |
ដើម្បីឲ្យមនុស្សលោកស្គាល់កិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ និងសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមនៃរាជ្យអំណាចរបស់ព្រះអង្គ។
ព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង; ភាពធំឧត្ដមរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។
ចូរថ្លែងអំពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្ដាលចំណោមប្រជាជាតិនានា ចូរថ្លែងអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គនៅកណ្ដាលចំណោមបណ្ដាជនទាំងអស់;
ដ្បិតព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង; ព្រះអង្គគួរឲ្យកោតខ្លាចលើសព្រះទាំងអស់។