កូនស្រីបាប៊ីឡូនដែលត្រូវបានតម្រូវឲ្យបំផ្លាញអើយ មានពរហើយ អ្នកដែលតបសងដល់នាងតាមទង្វើដែលនាងបានធ្វើដល់យើង!
ទំនុកតម្កើង 149:9 - ព្រះគម្ពីរខ្មែរសាកល ដើម្បីអនុវត្តដល់ពួកគេ នូវការកាត់ក្ដីដែលមានកត់ត្រាទុក។ ការនេះជាកិត្តិយសដល់វិសុទ្ធជនទាំងអស់របស់ព្រះអង្គ!។ ហាលេលូយ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីសម្រេចការវិនិច្ឆ័យដល់សាសន៍ទាំងនោះ ដូចជាបានចែងទុកមកហើយ! ការនេះជាកិត្តិយស ដល់អស់អ្នកបរិសុទ្ធរបស់ព្រះអង្គ ហាលេលូយ៉ា ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសម្រេចរបស់ព្រះជាម្ចាស់នេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក ស្មោះត្រង់នឹងព្រះអង្គ! ហាលេលូយ៉ា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងសំរេចការវិនិច្ឆ័យដល់គេ ដូចជាបានកត់ទុកហើយ ការនេះជាកិត្តិយសដល់ពួកអ្នកដែលបរិសុទ្ធរបស់ទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ អាល់គីតាប ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសម្រេចរបស់អុលឡោះនេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក ស្មោះត្រង់នឹងទ្រង់! ចូរសរសើរតម្កើងអុលឡោះ! |
កូនស្រីបាប៊ីឡូនដែលត្រូវបានតម្រូវឲ្យបំផ្លាញអើយ មានពរហើយ អ្នកដែលតបសងដល់នាងតាមទង្វើដែលនាងបានធ្វើដល់យើង!
ព្រះអង្គបានលើកស្នែងមួយឡើងសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យអស់ទាំងវិសុទ្ធជនរបស់ព្រះអង្គ និងកូនចៅអ៊ីស្រាអែលជាប្រជារាស្ត្រដ៏ជិតស្និទ្ធរបស់ព្រះអង្គ សរសើរតម្កើងព្រះអង្គ។ ហាលេលូយ៉ា!៕
អ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើង នៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។