មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។
ទំនុកតម្កើង 147:9 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានចំណីដល់សត្វព្រៃ និងដល់កូនក្អែកនៅពេលវាយំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មាន ព្រមទាំងដល់កូនក្អែកដែលយំផង អាល់គីតាប ទ្រង់ប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ទ្រង់ក៏ប្រទានចំណីដល់វាដែរ។ |
មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។
ព្រះអង្គប្រទានអាហារដល់គ្រប់ទាំងសាច់ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ចូរសម្លឹងមើលទៅបក្សាបក្សីនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏មិនប្រមូលដាក់ក្នុងជង្រុកដែរ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នា ទ្រង់ចិញ្ចឹមពួកវា។ តើអ្នករាល់គ្នាមិនមានតម្លៃលើសជាងពួកវាទេឬ?
ចូរពិចារណាអំពីក្អែក វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្តែព្រះទ្រង់ចិញ្ចឹមពួកវា។ ចុះអ្នករាល់គ្នាវិញ តើមានតម្លៃលើសជាងបក្សាបក្សីអម្បាលម៉ានទៅទៀត!