ព្រមទាំងជាមួយអស់ទាំងសត្វមានជីវិតដែលនៅជាមួយអ្នករាល់គ្នា ទាំងបក្សាបក្សី សត្វស្រុក និងអស់ទាំងសត្វព្រៃនៅលើផែនដីដែលនៅជាមួយអ្នករាល់គ្នា គឺអស់ទាំងសត្វមានជីវិតនៅផែនដីដែលចេញពីទូកធំមក។
ទំនុកតម្កើង 145:9 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយសេចក្ដីមេត្តារបស់ព្រះអង្គនៅលើអស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ចំពោះមនុស្សទាំងអស់ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ដល់សត្វលោកទាំងអស់ ដែលព្រះអង្គបានបង្កើតមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន អាល់គីតាប អុលឡោះតាអាឡាមានចិត្តសប្បុរស ចំពោះមនុស្សទាំងអស់ ទ្រង់មានចិត្តអាណិតអាសូរ ដល់សត្វលោកទាំងអស់ ដែលទ្រង់បានបង្កើតមក។ |
ព្រមទាំងជាមួយអស់ទាំងសត្វមានជីវិតដែលនៅជាមួយអ្នករាល់គ្នា ទាំងបក្សាបក្សី សត្វស្រុក និងអស់ទាំងសត្វព្រៃនៅលើផែនដីដែលនៅជាមួយអ្នករាល់គ្នា គឺអស់ទាំងសត្វមានជីវិតនៅផែនដីដែលចេញពីទូកធំមក។
ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ព្រះអង្គក៏មាននៅពីជំនាន់មួយទៅជំនាន់មួយ!៕
ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គណែនាំមនុស្សបាបក្នុងផ្លូវត្រឹមត្រូវ។
ដ្បិតព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គទ្រង់ល្អ ហើយប្រុងនឹងលើកលែងទោស; ព្រះអង្គទ្រង់មានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់ដល់អស់អ្នកដែលស្រែកហៅព្រះអង្គ!
ដើម្បីឲ្យអ្នករាល់គ្នាទៅជាកូនរបស់ព្រះបិតាដែលគង់នៅស្ថានសួគ៌។ ដ្បិតព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរះឡើងទាំងលើមនុស្សអាក្រក់ និងមនុស្សល្អ ហើយបង្អុរភ្លៀងទាំងលើមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។
ក៏ប៉ុន្តែព្រះអង្គមិនបានទុកឲ្យអង្គទ្រង់គ្មានភស្តុតាងឡើយ គឺព្រះអង្គបានធ្វើល្អដោយប្រទានភ្លៀងពីលើមេឃ និងប្រទានរដូវសម្បូរផលផ្លែដល់អ្នករាល់គ្នា ទាំងចម្អែតចិត្តរបស់អ្នករាល់គ្នាដោយអាហារ និងអំណរ”។
ហើយក៏មិនត្រូវបីបាច់ថែរក្សាដោយដៃរបស់មនុស្ស ហាក់ដូចជាព្រះអង្គខ្វះអ្វីនោះដែរ ដ្បិតគឺព្រះអង្គទេតើ ដែលប្រទានជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់គ្នា។