Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:10 - ព្រះគម្ពីរខ្មែរសាកល

10 ព្រមទាំង​ជាមួយ​អស់ទាំង​សត្វមានជីវិត​ដែល​នៅជាមួយ​អ្នករាល់គ្នា ទាំង​បក្សាបក្សី សត្វស្រុក និង​អស់ទាំង​សត្វព្រៃនៅលើផែនដី​ដែល​នៅជាមួយ​អ្នករាល់គ្នា គឺ​អស់ទាំង​សត្វមានជីវិតនៅផែនដី​ដែល​ចេញ​ពី​ទូកធំ​មក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ជា‌មួយសត្វ​មាន​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក និង​គ្រប់​ទាំង​សត្វ​ព្រៃ​នៅ​ផែន​ដី​ជា‌មួយ​អ្នក​រាល់​គ្នា គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ពី​ទូក​ធំ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នឹង​គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក នឹង​សត្វ​ព្រៃ​នៅ​ផែនដី​ផង គឺ​នឹង​គ្រប់​ទាំង​សត្វ​នៅ​ផែនដី ដែល​បាន​ចេញ​ពី​ទូក​ធំ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា​បក្សី​សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។


សត្វព្រៃ​ទាំងអស់ សត្វលូនវារ​ទាំងអស់ បក្សាបក្សី​ទាំងអស់ គឺ​អស់ទាំង​សត្វ​ដែល​រវើក​លើ​ផែនដី​បាន​ចេញ​ពី​ទូកធំ​មក​តាម​ពូជ​របស់វា​។


យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នករាល់គ្នា ដើម្បីកុំឲ្យ​គ្រប់ទាំង​សាច់​ត្រូវបាន​កាត់ចេញ​ដោយ​ទឹកជំនន់​ទៀត​ឡើយ និង​ដើម្បី​កុំឲ្យ​មាន​ទឹកជំនន់​បំផ្លាញ​ផែនដី​ទៀត​ដែរ”។


“ចំណែកឯ​យើង​វិញ មើល៍! យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នករាល់គ្នា និង​ជាមួយ​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នករាល់គ្នា


ព្រះយេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំងអស់ ហើយ​សេចក្ដីមេត្តា​របស់ព្រះអង្គ​នៅលើ​អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម