សូមឲ្យព្រះយេហូវ៉ាប្រទានពរអ្នកពីស៊ីយ៉ូន! សូមឲ្យអ្នកបានឃើញសេចក្ដីល្អរបស់យេរូសាឡិម ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក!
ទំនុកតម្កើង 135:21 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ពីស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅយេរូសាឡិម! ហាលេលូយ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម! ហាលេលូយ៉ា ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសើរតម្កើងព្រះអម្ចាស់ដែលគង់នៅភ្នំស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡឹម! ហាលេលូយ៉ា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូនមក ជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡិម ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ អាល់គីតាប ចូរសរសើរតម្កើងអុលឡោះតាអាឡាដែលនៅភ្នំស៊ីយ៉ូន គឺទ្រង់ដែលនៅក្រុងយេរូសាឡឹម! ចូរសរសើរតម្កើងអុលឡោះ! |
សូមឲ្យព្រះយេហូវ៉ាប្រទានពរអ្នកពីស៊ីយ៉ូន! សូមឲ្យអ្នកបានឃើញសេចក្ដីល្អរបស់យេរូសាឡិម ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក!
ព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង នៅទីក្រុងរបស់ព្រះនៃយើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ!
ភ្នំស៊ីយ៉ូននៅទិសខាងជើងដ៏ឆ្ងាយ ជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំឧត្ដម ដែលមានកម្ពស់ដ៏ស្រស់ស្អាត ជាសេចក្ដីរីករាយនៃផែនដីទាំងមូល។
ឱព្រះអើយ នៅកណ្ដាលព្រះវិហាររបស់ព្រះអង្គ យើងខ្ញុំរិះគិតអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ!
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕