ទំនុកតម្កើង 129:4 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌; ព្រះអង្គបានកាត់ចំណងរបស់មនុស្សអាក្រក់ហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះយេហូវ៉ាសុចរិត ព្រះអង្គបានផ្ដាច់ចំណង របស់មនុស្សអាក្រក់ចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ ចេញពីខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់បានកាត់បណ្តាច់អស់ទាំងចំណង របស់ពួកមនុស្សអាក្រក់ចេញ អាល់គីតាប ក៏ប៉ុន្តែ អុលឡោះតាអាឡាមានចិត្តសុចរិត ទ្រង់បានស្រាយចំណងរបស់មនុស្សអាក្រក់ ចេញពីខ្ញុំ។ |
“ព្រះអម្ចាស់អើយ សេចក្ដីសុចរិតយុត្តិធម៌ជារបស់ព្រះអង្គ រីឯយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំងជារបស់យើងខ្ញុំ គឺជារបស់មនុស្សនៃយូដា របស់អ្នកដែលរស់នៅយេរូសាឡិម និងរបស់អ៊ីស្រាអែលទាំងមូល ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងស្រុកដែលព្រះអង្គបានបណ្ដេញពួកគេទៅនោះ ដោយព្រោះអំពើក្បត់របស់ពួកគេដែលពួកគេបានក្បត់នឹងព្រះអង្គ។