ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត; មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។
ទំនុកតម្កើង 126:6 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលយកគ្រាប់ពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ អ្នកនោះប្រាកដជាត្រឡប់មកវិញដោយសម្រែកហ៊ោសប្បាយ ទាំងយកកណ្ដាប់ស្រូវរបស់ខ្លួនមកផង៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូលមកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង។ អាល់គីតាប អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ |
ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត; មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។
ចំណែកឯទូលបង្គំវិញ កាលទូលបង្គំមានសេចក្ដីសុខស្រួល ទូលបង្គំបាននិយាយថា៖ “ទូលបង្គំនឹងមិនរង្គើជារៀងរហូត”។
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។