ព្រលឹងរបស់ខ្ញុំនៅកណ្ដាលចំណោមសិង្ហ ខ្ញុំដេកក្នុងចំណោមអ្នកដែលស៊ីបំផ្លាញ គឺមនុស្សលោក; ធ្មេញរបស់ពួកគេជាលំពែង និងជាព្រួញ ហើយអណ្ដាតរបស់ពួកគេជាដាវដ៏មុត។
ទំនុកតម្កើង 120:6 - ព្រះគម្ពីរខ្មែរសាកល យូរពេកហើយ ដែលព្រលឹងរបស់ខ្ញុំបានរស់នៅក្នុងចំណោមអ្នកដែលស្អប់សន្តិភាព! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូរណាស់ហើយ ខ្ញុំបានរស់នៅជាមួយអស់អ្នក ដែលស្អប់សេចក្ដីសុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្ត សន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាយូរមកហើយ ព្រលឹងនៃខ្ញុំបាននៅជាមួយនឹងពួកអ្នក ដែលស្អប់សេចក្ដីសុខ អាល់គីតាប ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្ត សន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។ |
ព្រលឹងរបស់ខ្ញុំនៅកណ្ដាលចំណោមសិង្ហ ខ្ញុំដេកក្នុងចំណោមអ្នកដែលស៊ីបំផ្លាញ គឺមនុស្សលោក; ធ្មេញរបស់ពួកគេជាលំពែង និងជាព្រួញ ហើយអណ្ដាតរបស់ពួកគេជាដាវដ៏មុត។
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។