Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 120:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្ត សន្តិ‌ភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 យូរពេក​ហើយ ដែល​ព្រលឹង​របស់ខ្ញុំ​បាន​រស់នៅ​ក្នុងចំណោម​អ្នកដែល​ស្អប់​សន្តិភាព​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 យូរ​ណាស់​ហើយ ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក ដែល​ស្អប់​សេចក្ដី​សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ជា​យូរ​មក​ហើយ ព្រលឹង​នៃ​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ពួក​អ្នក ដែល​ស្អប់​សេចក្ដី​សុខ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្ត សន្តិ‌ភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 120:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​ប្រុង​ស៊ី​សាច់​មនុស្ស ធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញ អណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។


រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ កុំ​ខ្លាច​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ខ្លាច​ពាក្យ​ដែល​ពួក​គេ​ប្រកែក​តវ៉ា​នឹង​អ្នក​ដែរ ដ្បិត​ពួក​នោះ​ប្រៀប​ដូច​ជា​បន្លា និង​អញ្ចាញ អ្នក​នឹង​អង្គុយ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ដូច​ខ្យា‌ដំរី។ កុំ​ខ្លាច​ពាក្យ​របស់​ពួក​គេ ហើយ​ក៏​កុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​ទឹក​មុខ​របស់​ពួក​គេ​ឡើយ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។


«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។


អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។


ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ រឹង​ទទឹង វង្វេង​មាគ៌ា វក់​នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា និង​ការ​ស្រើប‌ស្រាល​គ្រប់​បែប​យ៉ាង មាន​ចិត្ត​កំណាច និង​ច្រណែន‌ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ព្រម​ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម