ទូលបង្គំនឹងធ្វើឲ្យខ្លួនទូលបង្គំអរសប្បាយនឹងបទបញ្ញត្តិរបស់ព្រះអង្គ ទូលបង្គំនឹងមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:61 - ព្រះគម្ពីរខ្មែរសាកល ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះជាមនុស្សអាក្រក់ដាក់អន្ទាក់ ចាំចាប់ទូលបង្គំក៏ដោយ ក៏ទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់បានធ្វើឲ្យទូលបង្គំ ជាប់អន្ទាក់របស់គេ តែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ តែទូលបង្គំមិនបានភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ អាល់គីតាប មនុស្សអាក្រក់បានធ្វើឲ្យខ្ញុំ ជាប់អន្ទាក់របស់គេ តែខ្ញុំឥតភ្លេចហ៊ូកុំរបស់ទ្រង់ទេ។ |
ទូលបង្គំនឹងធ្វើឲ្យខ្លួនទូលបង្គំអរសប្បាយនឹងបទបញ្ញត្តិរបស់ព្រះអង្គ ទូលបង្គំនឹងមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕
ពួកមនុស្សអាក្រក់បានចាំស្ទាក់ទូលបង្គំដើម្បីបំផ្លាញទូលបង្គំ រីឯទូលបង្គំនឹងយកចិត្តទុកដាក់នឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ។
មនុស្សក្រអឺតក្រទមបានបង្កប់អង្គប់ និងខ្សែ ដើម្បីចាប់ទូលបង្គំ; ពួកគេបានរាយសំណាញ់នៅក្បែរផ្លូវ ក៏ដាក់អន្ទាក់ ដើម្បីចាប់ទូលបង្គំ។ សេឡា
ព្រះយេហូវ៉ាអើយ បច្ចាមិត្តរបស់ទូលបង្គំកើនចំនួនច្រើនណាស់ហ្ន៎! មនុស្សជាច្រើនបានក្រោកឡើងប្រឆាំងនឹងទូលបង្គំ!
កុំពោលថា៖ “ដូចដែលគេបានធ្វើដល់ខ្ញុំយ៉ាងណា ខ្ញុំក៏នឹងធ្វើដល់គេយ៉ាងនោះដែរ។ ខ្ញុំនឹងតបសងដល់អ្នកនោះតាមការប្រព្រឹត្តរបស់គេ”។