Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:61 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

61 ទោះ​ជា​មនុស្ស​អាក្រក់​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

61 ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំព័ទ្ធ​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

61 មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ជាប់​អន្ទាក់​របស់​គេ តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

61 ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំ​ព័ទ្ធ​ទូលបង្គំ​ជុំវិញ តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

61 មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ខ្ញុំ ជាប់​អន្ទាក់​របស់​គេ តែ​ខ្ញុំ​ឥត​ភ្លេច​ហ៊ូកុំ​របស់​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:61
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​សាសន៍​ខាល់ដេ បាន​ចែក​គ្នា​ជា​បី​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សម្លាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រត់​រួច​មក​ជម្រាប​លោក»។


ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​នឹង​ច្បាប់​របស់​ព្រះ‌អង្គ ទូល‌បង្គំមិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។


ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ចៀម​ដែល​បាត់​បង់ សូម​យាង​មក​រក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​បទ​បញ្ជា របស់​ព្រះ‌អង្គ​ឡើយ។


មនុស្ស​អាក្រក់​ពួន​ចាំ​សម្លាប់​ទូល‌បង្គំ តែ​ទូល‌បង្គំ​ពិចារណា​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ។


មនុស្ស​អួត​អាង​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូល‌បង្គំ គេ​បាន​លាត​មង ទាំង​មាន​ខ្សែ​ចាំ​រូត ហើយ​គេ​ដាក់​អង្គប់​តាម​ផ្លូវ ចាំ​ចាប់​ទូល‌បង្គំ។ –បង្អង់


ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​មាន គ្នា​ច្រើន​ណាស់! មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ


កុំ​ឲ្យ​ពោល​ដូច្នេះ​ឡើយ​ថា យើង​នឹង​ប្រព្រឹត្ត​ដល់​គេ ដូច​ជា​គេ​បាន​ប្រព្រឹត្ត​ដល់​យើង​ដែរ យើង​នឹង​សង់​ដល់​អ្នក​នោះ​តាម​ការ ដែល​គេ​បាន​ប្រព្រឹត្ត​រួច​ហើយ។


ពួក​ចោរ​ឃ្លាំ​ចាំ​ប្លន់​មនុស្ស​ជា​យ៉ាង​ណា ពួក​សង្ឃ​ក៏​រួម​គ្នា​ប្រព្រឹត្ត​បែប​នោះ​ដែរ គេ​កាប់​សម្លាប់​មនុស្ស​តាម​ផ្លូវ​ទៅ​ឯ​ស៊ីគែម គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម