នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ទំនុកតម្កើង 119:27 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យទូលបង្គំយល់ច្បាស់នូវផ្លូវនៃច្បាប់តម្រារបស់ព្រះអង្គផង នោះទូលបង្គំនឹងសញ្ជឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យទូលបង្គំបានយល់ផ្លូវ នៃព្រះឱវាទរបស់ព្រះអង្គ នោះទូលបង្គំនឹងសញ្ជឹងគិត អំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យ នៃព្រះឱវាទរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យទ្រង់ អាល់គីតាប សូមជួយខ្ញុំឲ្យយល់អំពីអត្ថន័យ នៃឱវាទរបស់ទ្រង់ ដើម្បីឲ្យខ្ញុំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលទ្រង់បានសំដែង!។ |
នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ចូរច្រៀងទៅកាន់ព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូរសញ្ជឹងគិតអំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអង្គបានធ្វើឲ្យមានការនឹកចាំអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ; ព្រះយេហូវ៉ាមានព្រះគុណ ហើយមានសេចក្ដីមេត្តាករុណា។
ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
យើងនឹងមិនលាក់ពីកូនចៅរបស់ពួកគាត់ឡើយ គឺយើងនឹងរៀបរាប់ប្រាប់ជំនាន់ក្រោយនូវសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ព្រមទាំងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើផង។
មានទាំងជនជាតិយូដា និងអ្នកចូលសាសនាយូដា ជនជាតិក្រែត និងជនជាតិអារ៉ាប់ផង។ យើងឮពួកគេនិយាយអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ ជាភាសារបស់យើង!”។
ហើយច្រៀងចម្រៀងរបស់ម៉ូសេបាវបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖ “ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ កិច្ចការរបស់ព្រះអង្គធំឧត្ដម ហើយអស្ចារ្យណាស់! ព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយត្រឹមត្រូវ!