ដើម្បីឲ្យពួកគេកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ ហើយរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!៕
ទំនុកតម្កើង 119:2 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ គឺអ្នកដែលស្វែងរកព្រះអង្គអស់ពីចិត្ត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់ របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត អាល់គីតាប អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ទ្រង់ ហើយស្វែងរកទ្រង់អស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! |
ដើម្បីឲ្យពួកគេកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ ហើយរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!៕
ទូលបង្គំបានស្វែងរកព្រះអង្គអស់ពីចិត្ត; សូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ!
ទូលបង្គំបានទប់ជើងទូលបង្គំពីអស់ទាំងគន្លងអាក្រក់ ដើម្បីកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
ពួកអ្នកធ្វើអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ! នោះខ្ញុំនឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះនៃខ្ញុំ។
ទូលបង្គំបានស្រែកហៅព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។
សូមប្រព្រឹត្តយ៉ាងសប្បុរសដល់បាវបម្រើរបស់ព្រះអង្គផង ដើម្បីឲ្យទូលបង្គំមានជីវិតរស់ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
សូមយកសេចក្ដីត្មះតិះដៀល និងសេចក្ដីមើលងាយចេញពីលើទូលបង្គំផង ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង នោះទូលបង្គំនឹងរក្សាវារហូតដល់ទីបញ្ចប់!
សូមឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយកាន់តាមអស់ពីចិត្ត។
ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ; ទូលបង្គំបានទូលថា៖ “ទូលបង្គំនឹងកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ”។
មនុស្សក្អេងក្អាងបានប្រឌិតសេចក្ដីកុហកទាស់នឹងទូលបង្គំ ប៉ុន្តែទូលបង្គំនឹងកាន់តាមច្បាប់តម្រារបស់ព្រះអង្គអស់ពីចិត្ត។
សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់ពីព្រះឱស្ឋរបស់ព្រះអង្គ។
អស់ទាំងគន្លងរបស់ព្រះយេហូវ៉ា ជាសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងជាសេចក្ដីពិតត្រង់ ដល់អ្នកដែលរក្សាសម្ពន្ធមេត្រី និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។
កូនរបស់ខ្ញុំអើយ ចូរប្រគល់ចិត្តរបស់អ្នកឲ្យខ្ញុំ ហើយឲ្យភ្នែករបស់អ្នករក្សាផ្លូវរបស់ខ្ញុំចុះ!
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
ទោះបីជាចិត្តរបស់យើងចោទប្រកាន់យើងក៏ដោយ ដ្បិតព្រះធំជាងចិត្តរបស់យើងទៅទៀត ហើយព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់។